Khmer Dictionary: ធ្យាន
Chuon Nath's Khmer-Khmer Dictionary
-
ធ្យាន
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈាន ន.) ។ ពាក្យនេះខ្មែរយើងប្រើជា កិ. ក៏មាន :
- ធ្យានទៅ គឺទៅដោយអំណាចធ្យាន; ហោះធ្យាន សំដៅសេចក្ដីថា ទៅតាមអាកាសជាប្រឹថពីដោយអំណាចឬដោយឫទ្ធិនៃធ្យាន ។ តាមសេចក្ដីពិត, លោកដែលបានសម្រេចធ្យានមិនមែនហោះទេ, គឺបើត្រូវការចង់ទៅតាមអាកាស លោកចូលធ្យានដោយ បឋវីកសិណ គឺយកដីធ្វើជាអារម្មណ៍ តាំងអធិដ្ឋានអាកាសត្រង់ផ្លូវដែលត្រូវការទៅនោះ ឲ្យរឹងក្លាយជាដី ហើយលោកដើរតាមផ្លូវទៅដូចគេដើរលើដីធម្មតា, គ្រាន់តែឆាប់រហ័សភ្លាមៗប្លែកជាងដំណើរជាប្រក្រតីប៉ុណ្ណោះ; បើត្រូវការចង់ទៅក្នុងដី លោកចូលធ្យានដោយ អាបោកសិណ គឺយកទឹកធ្វើជាអារម្មណ៍ តាំងអធិដ្ឋានដីត្រង់ផ្លូវដែលត្រូវការទៅនោះឲ្យរលាយក្លាយជាទឹកហើយចូលធ្យានដោយ វាយោកសិណ គឺយកខ្យល់ធ្វើជាអារម្មណ៍ អធិដ្ឋានឲ្យមានខ្យល់បក់វែកញែកទឹកឲ្យច្រហធ្លុងទៅជាផ្លូវដើរបាន; និយាយដោយខ្លីថាលោកចម្រើនធ្យានបង្វែរធាតុទាំង ៤ ផ្លាស់ប្ដូរគ្នាបានតាមត្រូវការប៉ុណ្ណោះឯង; តែច្រើននិយាយតាមទម្លាប់ថា លោកហោះ, លោកជ្រែកដី, ជ្រែកទឹក, ដើរលើទឹក ។ល។
-
ធ្យានចិត្ត
( ន.នាមសព្ទ )
[ធ្យានៈចិត]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានចិត្ត) ។
-
ធ្យានផល
( ន.នាមសព្ទ )
[ធ្យានៈផល់ ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានផល) ។
-
ធ្យានពល
( ន.នាមសព្ទ )
[ធ្យានៈពល់]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានពល) ។
-
ធ្យានសុខ
( ន.នាមសព្ទ )
[ធ្យានៈសុក]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានសុខ) ។
-
ធ្យានឫទ្ធិ
( ន.នាមសព្ទ )
[ធ្យានៈរឹត ]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានឫទ្ធិ) ។
-
ធ្យានានុភាព
( ន.នាមសព្ទ )
[--ភាប]
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឈានានុភាព) ។
-
ធ្យានិពុទ្ធ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ព្រះពុទ្ធមានឈាន, ឈានរបស់ព្រះពុទ្ធ ។
Headley's Khmer-English Dictionary
-
ធ្យាន
( n )
[tyien]
- detail »
peace / serenity of mind, tranquility; meditation, contemplation, concentration.
-
ធ្យាន
( v )
[tyien]
- detail »
to meditate deeply and be able to accomplish seemingly impossible feats (e.g. flying) thereby