Khmer Dictionary: ហោរ
Chuon Nath's Khmer-Khmer Dictionary
-
ហោរ
( ន.នាមសព្ទ )
[ហោ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ពាក្យឃ្លាតក្លាយមកពី សំ. ហោរា) អ្នកចេះហោរាសាស្រ្តឬអ្នកចេះតារាសាស្រ្ត, ហិណ្ឌិក : ក្បួនហោរ, ទំនាយហោរ ។ ព. ទ. បុ. ភូតនៅហោចោរនៅជាង ធម្មតាហោរច្រើនតែភូតកុហកផ្សំខ្លះ, ធម្មតាជាងមាសប្រាក់ ច្រើនតែលបគៃកិបយកមាសប្រាក់ដែលគេយកមកជួលឲ្យធ្វើគ្រឿងមាសប្រាក់ខ្លះ (ប៉ុន្តែបើតាមពិត, មិនមែនសុទ្ធតែដូច្នោះទាំងអស់គ្នាទេ) ។
- ហោរាសាស្រ្ត (--រ៉ាសាស) ក្បួនហោរ; វិជ្ជាសម្រាប់ហោរ, តារាសាស្រ្ត ឬជោតិសាស្រ្ត ។
- ហោរាចារ្យ (--រ៉ាចា; សំ. ហោរា + អាចាយ៌) អ្នកស្ទាត់ជំនាញខាងហោរាសាស្រ្ត, គ្រូហោរ, ជោតិកាចារ្យ, ហិណ្ឌិកាចារ្យ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ពួកហោរព្យាករ ថាបុត្របវរ កបដោយលក្ខណា នៅជាគ្រហស្ថ នឹងបានឡើងជា ចក្រពត្រា- ធិរាជអង្គឯក ។ បើទ្រង់ព្រះផ្នួស នឹងបានឡើងហួស ដល់ធម៌ដ៏ប្លែក គឺជាព្រះពុទ្ធ វិសុទ្ធក្រៃពេក ជាសាស្តាឯក តែមួយក្នុងលោក ។ (ពួកហោរថ្វាយទំនាយចំពោះព្រះសិទ្ធត្ថកុមារ ) ។ល។
Headley's Khmer-English Dictionary
-
ហោរ
( n )
[hao]
astrologer, fortuneteller.
-
ហោរ
( v )
[hao]
to divine, foretell, predict
-
ហោរា
( n )
[haoraa]
astrologer, fortuneteller; astrology; horoscope; sign of the zodiac; time, hour; signs, portents
-
ហោរ៉ា
( n )
[haoraa]
kind of taro (Alocasia macrorrhiza; it has large leaves and irritates the tongue and inside of the mouth if eaten raw)
Reference: ក្តាតហោរ៉ា