Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហ្លាក់

Chuon Nath's Khmer-Khmer Dictionary
  1. ហ្លាក់ ( ន.នាមសព្ទ )   ( ល. ស.លាវនិងសៀម ( ភាសាលាវនិងសៀម ) )
    (ហ្ល័ក) បង្គោល, គោល, គោល​ចារឹក; គ្រឿង​អាង​ដ៏​មាំ; ខ​សំខាន់ : មាន​ហ្លាក់​ជា​អាង (ម. ប្រ.) ។
    - ហ្លាក់ខាំ (ល. ហ្ល័កគាំ អ. ថ. --ខាំ “បង្គោល​មាស”) សមណ​ស័ក្តិ​ថ្នាក់​ខ្ពស់​របស់​លាវ : លោក​ហ្លាក់ខាំ... ។
    - ហ្លាក់ឋាន មុខ​ការ​ឬ​មុខ​របរ​ដ៏​មាំមួន; ទី​តាំង​ដែល​ជា​គោល; ព័ស្តុតាង, គ្រឿង​អាង : មាន​ហ្លាក់​ឋាន​ជា​សំអាង។
    - ហ្លាក់មឿង គោល​ដែល​បោះ​ទុក​ជា​ផ្ចិត​របស់​ស្រុក ។
    - ហ្លាក់ហ្លែម ស្រួច​ស្រាល់; ឆ្លៀវឆ្លាត, ឈ្លាសវៃ : ប្រាជ្ញា​ហ្លាក់ហ្លែម ។ល។ (ប្រើ​ជា ហ្ល័ក ក៏​បាន) ។
  2. ហ្លាក់ --
    (មើល​ក្នុង​ពាក្យ ហ្លាក់) ។
  3. ហ្លាក់ហ្លាំង ( កិ.កិរិយាសព្ទ )   ( ស.សៀម ( ភាសាសៀម ) )
    (សល័ក អ. ថ. សៈល៉ាក់ “ឆ្លាក់” + ហ្ល័ង “ខ្នង”) សរសេរ​សេចក្ដី​បន្ថែម​លើ​ខ្នង​ពាក្យ​បណ្ដឹង : ហ្លាក់​ហ្លាំង​ពាក្យ (ម. ប្រ.) ។ និយាយ​សម្រេច​គ្នា, និយាយ​យក​ជា​ការ​ប្រាកដ​ប្រជា : ហ្លាក់ហ្លាំង​គ្នា​ឲ្យ​ដាច់​ស្រេច, និយាយ​ហ្លាក់ហ្លាំង​គ្នា (ប្រើ​ជា ហ្ល័កហ្ល័ង ក៏​បាន) ។
Headley's Khmer-English Dictionary
  1. ហ្លាក់ ( n ) [lak]   - detail »
    mark; post, cornerstone, boundary marker; essential clause, important point, base, basis, grounds, reason, argument


Prohok Solutions @2017 : Learn Khmer | Khmer Calendar