Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡាយ

Chuon Nath's Khmer-Khmer Dictionary
  1. ឡាយ ( កិ.កិរិយាសព្ទ )   ( រ. ស.រាជសព្ធ )
    ចុះ​ព្រះ​បរម​នាម​ឬ​ចុះ​ព្រះ​នាម (ស៊ីញេ) : ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទ្រង់​ឡាយ​លើ​ចុតហ្មាយ ដែល​បណ្តា​រាស្រ្ត​ក្រាប​បង្គំ​ទូល​សូម... ។ ន. ព្រះ​បរម​នាម​ឬ​ព្រះ​នាម ដែល​ក្សត្រិយ៍​ទ្រង់​ចុះ​ដោយ​ព្រះ​ហស្ត​ព្រះ​អង្គ : ធ្វើ​ចុត​ហ្មាយ​ក្រាប​បង្គំ​ទូល​សូម​ឡាយ ។ ច្រើន​ប្រើ​ពាក្យ ឡាយ​ព្រះ​ហស្ត, ឡាយ​ព្រះ​ហស្ត​លេខា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ហត្ថ និង ហស្ត ផង; គួរ​កុំ​ច្រឡំ​សរសេរ ឡាយ​ព្រះ​ហស្ថ ឬ ឡាយ​ព្រះ​ហស្ថ​លេខា ព្រោះ បា. ហត្ថ, សំ. ហស្ត) ។
  2. ឡាយ ( គុ.គុនសព្ទ )
    ដែល​មាន​ព័ណ៌​ឆ្នូត​ៗ វែង​ៗ : ឈើ​សាច់​ឡាយ ។ ន. សាច់​ឆ្នូត​ៗ វែង​ៗ : ពង​ធ្នង់​មាន​ឡាយ (បើ​ឈើ​ស្រឡៅ​ហៅ អង្កាញ់ ថា : ស្រឡៅ​អង្កាញ់) ។
  3. ឡាយ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    រយាល, ដែល​ចេះ​តែ​ឃ្លាត​ៗ វេលា : ចេះ​តែ​ឡាយ​ៗ​ទៅ​មិន​បាន​ទៅ​មក​រក​គ្នា (ប្រើ​ជា ហ្លាយ ក៏​បាន) ។
Headley's Khmer-English Dictionary
  1. ឡាយ [laay]
  2. ឡាយ ( v ) [laay]
    to sell at auction

    Reference: ឡាយឡុង
  3. ឡាយ ( v ) [laay]
    to delay, protract, drag out.
  4. ឡាយ ( n ) [laay]
    something that is postponed, delayed; long absence
  5. ឡាយ ( v ) [laay]
    to sign, affix one's signature
  6. ឡាយ ( adj ) [laay]
    to be striped, in narrow stripes, marbled, veined (e.g. as the pattern in cut wood or marble)


Prohok Solutions @2017 : Learn Khmer | Khmer Calendar