Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឡើយ

Chuon Nath's Khmer-Khmer Dictionary
  1. ឡើយ ( និ.និបាតសព្ទ )
    ជា​ដាច់​ខាត ។ ពាក្យ​សម្រាប់​ប្រើ​រៀង​ខាង​ចុង​ពាក្យ​បដិសេធ កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥត​អង្គឺ​មាន,... ដូច​ជា : កុំ​ឡើយ, កុំ​ឲ្យ​ឡើយ; គ្មាន​អ្វី​សោះ​ឡើយ, ពុំ​បាន​ឡើយ; មិន​ដែល​ឃើញ​ឡើយ; អង្គឺ​ខ្ញុំ​ឡើយ (ព. បុ.) : ឥត​មាន​អ្នក​ណា​ម្នាក់​ទៅ​ឡើយ; ឥត​អង្គឺ​មាន​ឡើយ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ
    - ឡើយ​ណា ទេ​ណា, សោះ​ណា ។
    - ឡើយ​នៃ ទេ​នៃ ។
    - ឡើយ​ហោង សោះ​ហោង ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រី​ពាក្យ​កាព្យ​ថា ឡើយ​នៃ, ឡើយ​ណា និង​ពាក្យ​ឡើយ​ហោង កវី​ប្រើ​ផ្សំ​កុំ​ឲ្យ​ចួន​ឆ្គង បើ​ឲ្យ​ហ្មត់ហ្មង គួរ​កុំ​សូវ​ប្រើ ។
Headley's Khmer-English Dictionary
  1. ឡើយ ( fp ) [laəy]
    (not) ... at all ..., ever, any more; absolutely (intensifying particle; generally used with the negative particles កុំ, គ្មាន, ពុំ, មិន, អង្គឺ, ឥត, ឥតអង្គឺមាន )
    Eg. ខ្ញុំរវល់ធ្វើការ ខ្ញុំមិន​ដែលមានពេលទំនេរសោះឡើយ: I'm busy working; I never ever have any free time.


Prohok Solutions @2017 : Learn Khmer | Khmer Calendar