Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អង្ក្រង

Chuon Nath's Khmer-Khmer Dictionary
  1. អង្ក្រង ( ន.នាមសព្ទ )
    សុខុម​សត្ត​ពួក​ស្រមោច សម្បុរ​ក្រហម​ជើង​វែង​ៗ នៅ​អាស្រ័យ​នឹង​រុក្ខ​ជាតិ​ឬ​លតា​ជាតិ ប្រមូល​ក្រសោប​ស្លឹក​ឈើ​រស់​ធ្វើ​សំបុក, ខាំ​ឈឺ​ផ្សា, កាល​ណា​ខាំ មាន​បញ្ចេញ​ទឹក​មូត្រ​មក​ផង, ជា​សត្វ​ស្រុះ​គ្នា​ណាស់; មាន ២ ប្រភេទ​គឺ អង្រ្កង​ទឹក ឬ អង្រ្កង​ផេះ, អង្ក្រង​ភ្លើង ។
    - ស្រុះ​គ្នា​ដូច​អង្រ្កង ស្រុះ​គ្នា​ជា​ឯកច្ឆន្ទ (មិន​មើល​បំណាំ​មិន​ប្រចាំ​គ្នា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : គួរ​ជន​ប្រុស​ស្រី នៅ​នា​លោកីយ៍ មាន​សាមគ្គី ដូច​ជា​អង្រ្កង រ៉ាប់​រង​នាទី ឲ្យ​មាន​វុឌ្ឍី សុខ​សាន្ត​បវរ ។ សាមគ្គី​ភេទ​បង្កើត​ជា​ហេតុ- ការណ៍​លម្អក់​ព័ណ៌ ខូច​ខាត​ប្រយោជន៍ ហោច​ទាំង​អំណរ គុណ​គាប់​បវរ វិនាស​សូន្យ​បង់ ។
Headley's Khmer-English Dictionary
  1. អង្ក្រង ( n ) [ʔɑŋkrɑɑŋ]
    kind of large red ant which is commonly found on fruit trees


Prohok Solutions @2017 : Learn Khmer | Khmer Calendar