Khmer Dictionary: អង្គរ
Chuon Nath's Khmer-Khmer Dictionary
-
អង្គរ
( ន.នាមសព្ទ )
( ព. បុ.ពាក្យបុរាណ ( ពាក្យខ្មែរបុរាណ ) )
ទីដីជាទួលធំប៉ុន្តែទាបទេ នៅជិតមាត់បឹងធំជ្រៅ មានដើមឈើធំៗខ្ពស់ៗ ជាព្រៃស្ងាត់ គេហៅព្រៃនិងបឹងនោះថា ព្រៃអង្គរ, បឹងអង្គរ ទោះបីចំណេរកាលតមក គេកាប់ព្រៃនោះធ្វើជាចម្ការទៅហើយ ក៏គេនៅតែហៅថា ចម្ការព្រៃអង្គរ, បឹងអង្គរ ឬ បឹងព្រៃអង្គរ តាមឈ្មោះដើមនោះដែរ ។
-
អង្គរ
( ន.នាមសព្ទ )
[អង់-គ]
ពាក្យប្រើឃ្លាតក្លាយមកពី នគរ “ក្រុង, រាជធានី” ហៅចំពោះតែក្រុងនិងសិលាប្រាសាទបុរាណខ្លះ ឬទីតំបន់ជាដើមខ្លះក្នុងកម្ពុជរដ្ឋ : អង្គរធំ នគរធំ (មហានគរបុរាណក្នុងខែត្រសៀមរាប) ។
- អង្គរបុរី (នគរបុរី) ឈ្មោះទីក្រុងចាស់តូចមួយក្នុងស្រុកព្រៃកប្បាសខែត្រតាកែវ ។
- អង្គរព្រះជ័យ ឬ - អង្គព្រះជ័យព្រះអារ្យ (នគរ--) ឈ្មោះប្រាសាទបុរាណ នៅខាងលិចជិតកំពង់ចាមក្រុង ។
- អង្គររាជ (នគររាជ) ឈ្មោះអាណាខេត្តមួយរបស់ខ្មែរ នៅខាងទិសឧត្ដរ, បានទៅអាណាខេត្តរបស់សៀមយូរអង្វែងហើយ ។ ឈ្មោះបទភ្លេងខ្មែរមួយប្រភេទ មានដើមកំណើតនៅអាណាខេត្តនគររាជ : ភ្លេងអង្គររាជ (ភ្លេងនគររាជ); ដែលក្លាយលំនាំបទឃ្លាតពីលំនាំដើមខ្លះ ហៅថា អង្គររាជក្លាយ (នគររាជក្លាយ); ដែលតាំងពីក្នុងបុរាណសម័យយូរហើយ, អ្នកស្រុកជើងព្រៃបំប្លែងកែលំនាំបទឲ្យឃ្លាតផ្សេងខ្លះពីលំនាំដើម ហៅថា អង្គររាជជើងព្រៃ (នគររាជជើងព្រៃ) ។
- អង្គរវត្ត (នគរវត្ត “វត្តរបស់មហានគរ”) ឈ្មោះសិលាប្រាសាទបុរាណមួយកន្លែងនៅក្នុងខែត្រសៀមរាប ជាមហាប្រាសាទរុងរឿងដោយលំអគ្មានពីរ ។ល ។
- ត្រីងៀតអង្គរ ឬ - ងៀតប្រាអង្គរ ត្រីងៀតឬងៀតប្រាដែលនាំមកពីទន្លេសាបប៉ែកខាងខែត្រសៀមរាប ។
- ទឹកអង្គរបាក់ ទឹកថ្លាដែលហូរត្រឡប់ចេញពីទន្លេសាបនិងបឹងនានាចុះមកវិញក្នុងរដូវសម្រក ។ល។ (មើលក្នុងពាក្យ ប្រាក្រឹត ផង) ។
Headley's Khmer-English Dictionary
-
អង្គរ
( n )
[ʔɑŋkɔɔ]
thickly forested flood plain near a lake
-
អង្គរ
( n )
[ʔɑŋkɔɔ]
city, capital city (occurs in many place names such as អង្គរធំ, អង្គរវត្ត etc.); Angkor