Khmer Dictionary: ករ
Chuon Nath's Khmer-Khmer Dictionary
-
ករ
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
ដៃ : លើកករប្រណម្យ ។
-
ករជកាយ
( ន.នាមសព្ទ )
[កៈ-រ៉ៈ-ជៈ-កាយ]
( បា.បាលី ( បាលីភាសា ) )
ប្រជុំនៃអាការៈទាំង ៣២ មានសក់ជាដើម, ខ្លួនប្រាណ, រូបកាយទាំងមូល : ជម្ងឺតែងមានប្រចាំនៅក្នុងករជកាយ ។
-
ករណនាម
( ន.នាមសព្ទ )
[កៈ-រៈ-ណៈ-នាម]
( បា.បាលី ( បាលីភាសា ) )
នាមសព្ទដែលជាអំពើ ឬដែលជាកិច្ចការ ដូចជាពាក្យ ការធ្វើ; ការឲ្យ, អំណោយ; ការកាន់ ឬ សេចក្ដីប្រកាន់ ។ល។
-
ករណី
( ន.នាមសព្ទ )
[កៈរ៉ៈ--]
( បា.បាលី ( បាលីភាសា ) )
រឿង; ហេតុ; អំពើ; ដំណើរ; ហេតុ ឬ ការណ៍ដែលកើតមានឡើង : ករណីនេះខ្ញុំត្រូវតែធ្វើ; កើតមានករណីប្លែក; ចុះមានករណីអ្វីហ្នឹង?
-
ករណីយកិច្ច
( ន.នាមសព្ទ )
[--យ៉ៈកិច]
( បា.បាលី ( បាលីភាសា ) )
កិច្ចដែលគួរធ្វើ, ការងារដែលត្រូវតែធ្វើ : មុខការនេះជាករណីយកិច្ចរបស់អ្នកហើយ ។
-
ករវិក
( ន.នាមសព្ទ )
[ក-រ-វ៉ឹក ឬ កៈរ៉ៈវ៉ឹក]
( បា.បាលី ( បាលីភាសា ) )
បក្សីមួយប្រភេទ មានសំឡេងពីរោះ (មាននិយាយតែក្នុងរឿងបុរាណ) ។
-
ករី
( ន.នាមសព្ទ )
[កៈ-រ៉ី]
( បា.បាលី ( បាលីភាសា ) )
សត្វចតុប្បាទមានដៃ ឬមានប្រមោយ គឺ ដំរី ។
-
ករុណា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
សេចក្ដីអាណិត, អាសូរ; និយាយក្លាយមកជា កូរណា ក៏មាន : សូមលោកមានអាសូរករុណាខ្ញុំបាទផង ។
-
ករុណា
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពាក្យសម្រាប់គ្រហស្ថឆ្លើយអ្នកបួស ឬ អ្នកបួសនិងអ្នកបួសឆ្លើយគ្នាទៅវិញទៅមក; និយាយក្លាយមកថា កូរណា ក៏មាន ។ ជួនប្រើជាបុរិសសព្វនាមចំពោះខ្លួនឯង : ខ្ញុំករុណា, ខ្ញុំព្រះករុណា ។ ជួនប្រើជាបុរិសសព្វនាមចំពោះព្រះមហាក្សត្រិយ៍ថា : ព្រះករុណាជាម្ចាស់ជីវិត ។
-
ករុណាវិសេស
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ពាក្យសម្រាប់មន្រ្តី ឬបណ្តារាស្រ្តទាំងពួងឆ្លើយស្ដេច បើឆ្លើយស្ដេចទ្រង់រាជ្យថា : ព្រះករុណាវិសេស ឬ ព្រះករុណាថ្លៃវិសេស ។
Headley's Khmer-English Dictionary
-
ករ
[kɑɑ]
- detail »
noun suffix in words of Indic origin where it indicates the agent or doer of an action, e.g. កម្មករ `worker,' កសិករ `farmer'
-
ករ
( n )
[kɑɑ]
- detail »
hand
-
ករណនាម
( n )
[kaʔraʔnaʔniem]
- detail »
noun describing an action
-
ករណនិយម
( n )
[kaʔraʔniʔyum]
- detail »
pragmatism
-
ករណី
( n )
[kɑɑrnəy, kaʔraʔnəy]
- detail »
case, cause, instance, matter, story
-
ករណីយ
( n )
[kɑɑrnəy, kaʔraʔnəy]
- detail »
act, deed; duty; matter
-
ករវិក
( n )
[kɑɑvɨk, kaʔraʔvɨk]
- detail »
Karavika (a legendary bird with a beautiful voice)
-
ករី
( n )
[kɑrii, kaʔrii]
- detail »
elephant
-
ករីស
( n )
[kaʔriih]
- detail »
ancient unit of length equal to a little over 200 feet
-
ករុណា
( n )
[kənaa, kaʔruʔnaa]
- detail »
pity, compassion