Khmer Dictionary: អចិរ
Chuon Nath's Khmer-Khmer Dictionary
-
អចិរ
( គុ.គុនសព្ទ )
[អៈចិ-រ៉ៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលមិនយូរ, ឆាប់, ភ្លាមៗ; ដែលមិនឋិតថេរ ។
- អចិរកាល កាលឬវេលាមិនយូរ, ពេលខ្លី (ព. ផ្ទ. ចិរកាល ឬ ចីរកាល) ។
- អចិរដ្ឋិត ឬ - --ស្ថិត (--រ៉ាត់-ឋិត ឬ--រ៉ាស់-ស្ថិត) ដែលឋិតនៅឬតាំងនៅមិនយូរ : របស់អចិរដ្ឋិត ។
- អចិរដ្ឋិតិ ឬ - --ស្ថិតិ (--រ៉ាត់-ឋិ-តិ ឬ --រ៉ាស់-ស្ថិ-តិ) ការឋិតនៅឬតាំងនៅមិនយូរ ។
- អចិរទ្យុតិ, អចិរប្បភា, --ប្រភា, --ភាស ឬ - អចិរាភា (--ទ្យុត, --រ៉ាប់-ប៉ៈ ឬ ប្រៈ--, --រ៉ា--) ជោតិភាពដែលមានពន្លឺឬរស្មីមិនយូរ គឺមានពន្លឺភ្លែតៗបាត់ (ផ្លេកបន្ទោរ, មហារីក ឬស្វាញាក់ចិញ្ចើម) ។
- អចិរនិវាស ការនៅមិនយូរប៉ុន្មាន; ការនៅសម្នាក់ឬនៅសម្រាកភ្លាមៗ ។
- អចិរនិវាសី អ្នកដែលនៅមិនយូរប៉ុន្មាន; ភ្ញៀវដែលមកនៅសម្នាក់មួយពេលពីរពេល (បើស្ត្រីជា អចិរនិវាសិនី) ។ល។
Headley's Khmer-English Dictionary
-
អចិរ
( adj )
[ʔaʔceʔraʔ]
to be brief, short (of time), not lasting, perishable, short-lived, ephemeral, temporary, momentary; instantaneous, quick, fast, prompt