Khmer Dictionary: អត្ថ
Chuon Nath's Khmer-Khmer Dictionary
-
អត្ថ
( ន.នាមសព្ទ )
[អ័ត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អថ៌) ប្រយោជន៍; សេចក្ដី; សេចក្ដីពន្យល់; ពាក្យប្រែស្រាយ; សេចក្ដីចម្រើន; គតិ; រឿង, ហេតុ, ការណ៍; ដំណើរ; ផល; ផលប្រយោជន៍; បំណង; សេចក្ដីប្រាថ្នា; ទ្រព្យ, សម្បត្តិ; របស់; វត្ថុ; អីវ៉ាន់; កិច្ច, កិច្ចការ; ធុរៈ, រវល់;... ។
- ស្គាល់អត្ថ ស្គាល់ដំណើរ; ស្គាល់សេចក្ដី ។
- រៀនអត្ថ រៀនសេចក្ដីអធិប្បាយ, រៀនអដ្ឋកថា ។ ព. សា. រៀនប្រែបាលី ។
- ចេះអត្ថប្រែ (ព. សា.) ចេះប្រែស្រាយអធិប្បាយសេចក្ដីចេញពីបាលីបាន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ័ត-ថៈ, ដូចជា អត្ថកាម អ្នកមានបំណងល្អ; អ្នកចង់ឲ្យមានសេចក្ដីចម្រើន; អ្នកផ្គងដំណើរការណ៍សំដៅផលប្រយោជន៍ ។
- អត្ថកោវិទ អ្នកឈ្លាសឬជំនាញក្នុងអត្ថ ។
- អត្ថគវេសនា (--គៈវេសៈន៉ា) ការស្វែងរកប្រយោជន៍ឬរកទ្រព្យ ។
- អត្ថគ្រឹះ ផ្ទះដាក់អីវ៉ាន់, ឃ្លាំងដាក់របស់ ។
- អត្ថចរិយា ការប្រព្រឹត្តឲ្យខ្លួនកើតផលប្រយោជន៍ឬឲ្យកើតសេចក្ដីចម្រើន ។
- អត្ថចិន្តា គំនិតគិតឲ្យមានប្រយោជន៍ឬឲ្យមានសេចក្ដីចម្រើន, ឲ្យកើតទ្រព្យ ។
- អត្ថញ្ញុតា ការស្គាល់ផលរបស់ហេតុ ។
- អត្ថញ្ញូ អ្នកស្គាល់ផលរបស់ហេតុ ។
- អត្ថទាន ការឲ្យប្រយោជន៍ ។
- អត្ថទោស ដំណើរខុសសេចក្ដីឬខុសបំណង ។
- អត្ថន័យ ការពន្យល់សេចក្ដី, ការរាយរាប់ពីលក្ខណៈនៃវត្ថុផ្សេងៗ : តាមអត្ថន័យនេះ; ពាក្យនេះមានអត្ថន័យយ៉ាងណា ? ។
- អត្ថបដិរូប (បា. អត្ថ “សេចក្ដី, ន័យ” + បដិរូប > អត្ថប្បដិរូប “ប្រដូច, ប្រៀបធៀប”) សេចក្ដីប្រៀបធៀប, ន័យប្រដូច គឺន័យរបស់ពាក្យដែលបង្វិលបញ្ចៀសពីន័យត្រង់ៗ ដូចជាពាក្យថា “ស៊ី” តាមអត្ថានុរូប គឺន័យត្រង់ៗទៅតាមដំណើរដើមថា “បរិភោគភោជនាហារ” តែបើគេយកទៅប្រើជាសេចក្ដីប្រៀបប្រដូចវិញ បែរជាមានន័យផ្សេងពីន័យដើម ដូចជា “ស៊ីគ្នា” គឺសមគ្នា, ត្រូវគ្នា, “ស៊ីថ្លៃ” គឺយកតម្លៃច្រើន ។ “ស៊ីថោក” គឺយកតម្លៃថោក យ៉ាងនេះជាដើម ហៅថា អត្ថបដិរូប (គួរប្រើជាអត្ថប្បដិរូប) ។ ព. ផ្ទ. អត្ថានុរូប ។
- អត្ថបតី (--ប៉ៈដី) ម្ចាស់ទ្រព្យ; អ្នកមានទ្រព្យច្រើន ។
- អត្ថបទ សេចក្ដីអធិប្បាយនៃរឿងអ្វីនីមួយៗ; សេចក្ដីជាខ្លឹមសាររបស់អ្នកនិពន្ធ; សេចក្ដីដែលចុះផ្សាយក្នុងសារពត៌មានផ្សេងៗ ។
- អត្ថប្បយោគ (អ័ត-ថ័ប-ប៉ៈយោក) ឬ - --ប្រយោគ ការចាយទ្រព្យឲ្យកើតប្រយោជន៍ ។
- អត្ថប្រយោជន៍ (អ័ត-ថៈ--) អ្វីៗដែលមានផលប្រយោជន៍, ប្រយោជន៍ដែលគួរប្រាថ្នា, គួរចង់បាន ។
- អត្ថរស (--រស់) ដំណើរសេចក្ដី ។
- អត្ថរូប រូបសេចក្ដី ។
- អត្ថលាភ ការបានប្រយោជន៍; ការបានទ្រព្យ ។
- អត្ថវណ្ណនា ការពន្យល់សេចក្ដី, អដ្ឋកថា ។
- អត្ថវិជ្ជា ឬ
- --សាស្រ្ត វិជ្ជាឬសាស្រ្តសម្រាប់រៀនឲ្យស្គាល់កិច្ចការចិញ្ចឹមជីវិត និងការគ្រប់គ្រងស្រុកទេស ។
- អត្ថវិញ្ញាបនី (--ប៉ៈន៉ី) សម្ដីបញ្ជាក់សេចក្ដី ។
- អត្ថវិនាស ការខូចប្រយោជន៍ ។
- អត្ថវិនិច្ឆ័យ ការកាត់សេចក្ដី ។
- អត្ថវិបត្តិ ឬ - --វិប័ទ វិបត្ថិសេចក្ដី ឬ វិប័ទប្រយោជន៍ ។
- អត្ថសង្គហៈ, --សង្រ្គោះ ឬ - --សន្និច័យ ការប្រមូលឬសន្សំទ្រព្យសម្បត្តិ ។
- អត្ថសម្ពន្ធ ការត្រូវបានទ្រព្យសម្បាច់ ។
- អត្ថសម្ពន្ធិន ឬ - --សម្ពន្ធី អ្នកដែលត្រូវបានទ្រព្យសម្បាច់ (បើស្ត្រីជា អត្ថសម្ពន្ធិនី) ។
- អត្ថសាធក (--ធៈកៈ ឬ--ធក់) អ្នកសម្រេចសេចក្ដី; អ្នកដែលបានសម្រេចផលប្រយោជន៍ (បើស្ត្រីជា អត្ថសាធិកា) ។
- អត្ថសិរី សិរីជាទ្រព្យ; ទ្រព្យមានសិរី; ការមានទ្រព្យស្តុកស្តម្ភ ។
- អត្ថាធិប្បាយ (បា. អត្ថ + អធិប្បាយ) អធិប្បាយសេចក្ដី ។
- អត្ថានុរូប (បា. អត្ថ “ន័យ, សេចក្ដី” + អនុរូប “សមទៅតាម, ត្រូវតាមទំនង”) ន័យរបស់ពាក្យដែលសមទៅតាមសេចក្ដី, ន័យរបស់ពាក្យត្រង់ៗ, ន័យដែលមិនបង្វិលបញ្ចៀសខុសឃ្លាតចាកសេចក្ដីដើម គឺពាក្យដែលមិនប្រើជាសេចក្ដីប្រៀបប្រដូច ។ ព. ផ្ទ. អត្ថបដិរូប ។ល។
-
អត្ថ--
(មើលក្នុងពាក្យ អត្ថ) ។
-
អត្ថង្គត
[អ័ត-ថង់-គត់]
ដូចគ្នានឹង អស្ដង្គត ដែរ ។
- អត្ថង្គតកាល (អ័ត-ថង់-គ តៈ--) ដូចគ្នានឹង អស្ដង្គតកាល ដែរ ។
-
អត្ថា--
(មើលក្នុងពាក្យ អត្ថ) ។
-
អត្ថិភាព
( ន.នាមសព្ទ )
[អ័ត-ថិ-ភាប]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អត្ថិភាវ; អស្តិភាវ) ភាវៈមាន, ភាពនៃអ្វីៗដែលមាន, ការមាន : កាលពីដើម គាត់ធ្លាក់ចុះក្នុងនត្ថិភាព, ប៉ុន្តែឥឡូវនេះ គាត់បានចូលក្នុងអត្ថិភាពហើយ ។ ព. ផ្ទ. នត្ថិភាព ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីនត្ថិភាព បានសាបរលាប រលាយបាត់ទៅ ទើបអត្ថិភាព បានជ្រាបចូលជ្រៅ ពីថ្ងៃនេះទៅ នឹងរីកមុខមាត់ ។ អត្ថិភាពកើត ចាកដើមកំណើត គឺការនឿយហត់ ព្យាយាមរឹងប៉ឹង ខំប្រឹងខំអត់ ធ្វើអ្វីប្រាកដ- ជាធ្វើនោះមែន ។
Headley's Khmer-English Dictionary
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
meaning, sense, significance
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
object, thing
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
occupation, undertaking, business; employment
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
matter
-
អត្ថ
( adj )
[ʔat, attʰaʔ-]
- detail »
to be first, primary
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
use, benefit, value, advantage, profit, gain; result
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
elucidation, explanation; translation (e.g. of a text)
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
progress, development, growth
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
thought, idea
-
អត្ថ
( n )
[ʔat, attʰaʔ-]
- detail »
incident, event, occurrence