Khmer Dictionary: អតីត
Chuon Nath's Khmer-Khmer Dictionary
-
អតីត
( គុ.គុនសព្ទ ) [អៈដិត] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ដែលកន្លងទៅហើយ, ដែលហួសទៅហើយ; ដែលមានពីក្នុងកាលព្រេងនាយ; ដែលស្លាប់ហើយ : រឿងអតីត ។ ប្រើជា ន. ក៏បានខ្លះ : ក្នុងអតីត, ពីអតីត, ដឹងអតីតអនាគត ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃត្រូវអានថា អៈតីតៈ ដូចជា អតីតកាល កាលដែលកន្លងទៅហើយ ។ កាលប្រាប់ដំណើរដែលកន្លងទៅហើយ, ដែលរួចហើយ (ខ្មែរប្រើពាក្យ ហើយ ពីខាងចុង ឬប្រើពាក្យ បាន ពីខាងដើមជាគ្រឿងសម្គាល់) : ទៅហើយ, ឲ្យហើយ, បានឲ្យ, បានឲ្យហើយ (ព. វ.) ។
- អតីតជន ជនដែលស្លាប់បាត់ទៅហើយ ។
- អតីតជាតិ ឬ - --ភព ជាតិមុនឬភពមុន ។
- អតីតនិទាន ឬ - --វត្ថុ និទានឬរឿងដែលកន្លងទៅហើយ ។
- អតីតភាព ភាពនៃអ្វីៗដែលចាស់, ដែលកន្លងទៅហើយ ។
- អតីតមន្រ្តី មន្រ្តីចាស់ (មន្រ្តីដែលឈប់លែងធ្វើរាជការហើយ) ។
- អតីតសម័យ សម័យពីដើម, អតីតកាល ។
- អតីតរដ្ឋមន្រ្តី (អៈដិត--) រដ្ឋមន្រ្តីចាស់ (រដ្ឋមន្រ្តីដែលឈប់លែងធ្វើរាជការហើយ) ។
- អតីតហេតុ ហេតុដែលកន្លងទៅហើយ, ហេតុពីមុខ ។ល។
Headley's Khmer-English Dictionary
-
អតីត
( adj ) [ʔaʔdɨt, ʔaʔtəytaʔ]
to be past, ex-, former; old, ancient.
-
អតីត
( adv ) [ʔaʔdɨt, ʔaʔtəytaʔ]
formerly, in the past