Khmer Dictionary: អង្វរ
Chuon Nath's Khmer-Khmer Dictionary
-
អង្វរ
( កិ.កិរិយាសព្ទ ) [អង់-វ៉] ( ស.សៀម ( ភាសាសៀម ) )
ពោលពាក្យលំអុតទទូចបន្ទន់ចិត្ត ឲ្យអាណិត, ឲ្យចុះសម្រុង, ឲ្យយល់ព្រម តាមបំណងរបស់ខ្លួន : អង្វរឲ្យយល់ព្រមតាម, អង្វរឲ្យលែងប្រកាន់ទោស ។
- អង្វរចិត្ត សូមឲ្យចិត្តតាម ។
-
អង្វរករ
( កិ.កិរិយាសព្ទ ) [អង់-វ៉-ក]
លើកដៃសំពះអង្វរឲ្យគេអាណិត; អង្វរងោចៗរឿយៗ : ឯងខុសហើយត្រូវអង្វរករគេទៅ ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ករ ផង) ។
Headley's Khmer-English Dictionary
-
អង្វរ
( v ) [ʔɑŋvɑɑ] - detail »
to beg, plead, implore, urge; to ask