Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អនាគត

Chuon Nath's Khmer-Khmer Dictionary
  1. អនាគត ( ន.នាមសព្ទ ) [អៈន៉ាគត់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អន៑ “មិន, មិន​ទាន់” + អាគត “មក” = កាល​ដែល​មិន​ទាន់​មក) កាល​ឬ​សម័យ​ខាង​មុខ : ប្រយោជន៍​ក្នុង​អនាគត; យើង​ពុំ​អាច​ដឹង​អនាគត​របស់​យើង​ទេ ។ គុ. ដែល​នៅ​ឯ​មុខ : ប្រយោជន៍​អនាគត, ជាតិ​អនាគត ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈន៉ាគៈតៈ, ដូច​ជា អនាគត​កាល កាល​ឯ​មុខ ។ ព. វ. កាល​ប្រាប់​ដំណើរ​ទៅ​ខាង​មុខ; ខ្មែរ​ប្រើ​ពាក្យ នឹង, គង់, គង់​នឹង, គង់​តែ, គង់​តែ​នឹង, មុខ​ជា, មុខ​ជា​នឹង ជា​គ្រឿង​សម្គាល់ : ស្អែក​ខ្ញុំ​នឹង​ទៅ, ការ​នុះ​មុខ​ជា​នឹង​សម្រេច (សព្ទ​ជា កិរិយា កាល​ណា​បើ​ប្រើ​ពាក្យ នឹង, គង់, មុខ​ជា ... នេះ​រៀង​បន្ទាប់​ពី​ខាង​ដើម សម្គាល់​សេចក្ដី​ថា​ជា អនាគត​កាល) ។
    - អនាគតង្សញ្ញាណ ឬ
    - --តំសញ្ញាណ (--ត័ង-ស័ញ-ញាន; បា. < អនាគត + អំស “ចំណែក” + ញាណ) ញាណ​ជា​ចំណែក​ខាង​មុខ​គឺ​ប្រាជ្ញា​ដែល​អាច​ដឹង​ច្បាស់​នូវ​ហេតុ​ខាង​មុខ : អនាគតង្សញ្ញាណ​របស់​ព្រះ​សព្វញ្ញុពុទ្ធ ។
    - អនាគត​ជាតិ ឬ
    - --ភព ជាតិ​ឬ​ភព​ខាង​មុខ។
    - អនាគត​ផល ផល​ទៅ​ខាង​មុខ ។
    - អនាគត​ហេតុ ហេតុ​ខាង​មុខ​ឬ​ឯ​ភ្នែក ។ល។
Headley's Khmer-English Dictionary
  1. អនាគត ( n ) [ʔaʔnaakʊət]
    the future.
  2. អនាគត ( adj ) [ʔaʔnaakʊət]
    of or pertaining to the future


Prohok Solutions @2017 : Learn Khmer | Khmer Calendar