Khmer Dictionary: អនិស្សយមុត្តក៍ (អៈនិស-សៈយ៉ៈមុត)
Chuon Nath's Khmer-Khmer Dictionary
-
អនិស្សយមុត្តក
( ន.នាមសព្ទ )
[អៈនិស-សៈយ៉ៈមុត-តៈកៈ]
or អនិស្សយមុត្តក៍ (អៈនិស-សៈយ៉ៈមុត)
( បា.បាលី ( បាលីភាសា ) )
(--មុត្តក) អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យ គឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនដៅស្ដីថា : បុត្របុរសស្ត្រីដែលនៅក្នុងបន្ទុកមាតាបិតា ជាអនិស្សយមុត្តក; ភិក្ខុខ្ចីវស្សាឬភិក្ខុចាស់សូម្បីបួសបាន ៦០ វស្សាហើយ បើល្ងង់ខ្លៅពុំស្គាល់កិច្ចខុសត្រូវក្នុងវិន័យទេ ជាអនិស្សយមុត្តក (ប្រើជា --មុត្តកៈ ក៏បាន) ។ ព. ផ្ទ. និស្សយមុត្តក ។ បើស្ត្រីជា អនិស្សយមុត្តិកា ។ ព. ផ្ទ. និស្សយមុត្តិកា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ឲ្យងាយចាំថា : អនិស្សយមុត្តក៍ កាលបើចេញផុត ចាកអ្នកគ្រប់គ្រង ត្រូវសុំនិស្ស័យ អ្នកដែលខ្លួនផ្គង នឹងជ្រកនៅផង ទើបអាចនៅបាន ។ អនិស្សយមុត្តិកា មានន័យដូចគ្នា កុំបីឈ្លានពាន ត្រូវសុំនិស្ស័យ ទើបខ្លួននឹងមាន ក្តីសុខសម្រាន្ត តរៀងទៅមុខ ។ អ្នកបួសគ្រហស្ថ ដូចគ្នាទាំងអស់ ត្រូវចងចាំទុក បើគ្មាននិស្ស័យ ខុសផ្លូវច្បាប់ស្រុក ក្រមច្បាប់ចាត់ទុក ថាតាមទំនើង ។
Headley's Khmer-English Dictionary
-
No matching entries found!