Khmer Dictionary: អនុប្រការ
Chuon Nath's Khmer-Khmer Dictionary
-
អនុប្រការ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អនុ “តូច, រង” + ប្រការ; អនុ + បការ > អនុប្បការ) ប្រការតូច, ប្រការរង គឺប្រការតូចៗឬប្រការរងដែលរៀបរៀងតាមលំដាប់នៅក្នុងប្រការនីមួយៗនៃប្រកាសឬបទបញ្ញត្តិជាដើម ដោយមានរៀងតួអក្សរ ក)-- ..., ខ)-- ..., គ)-- ..., ជាដើម ចុះសេចក្ដីដែលញែកចេញពីក្នុងប្រការនោះៗ បញ្ញត្តិនេះមាននិយាយក្នុងប្រការទី ៥ ត្រង់អនុប្រការ ក)-- ... និង ខ)-- ... នៃប្រកាសក្រសួងនាយករដ្ឋមន្រ្តីលេខ ១១២ ន. រ. ចុះថ្លៃទី ១០ ខែមេសា ព. ស. ២៥០៣, គ. ស. ១៩៥៩ ។
Headley's Khmer-English Dictionary