Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តរដ្ឋកា

Chuon Nath's Khmer-Khmer Dictionary
  1. អន្តរដ្ឋកា ( ន.នាមសព្ទ ) [អន់-តៈរ៉ាត់-ឋៈកា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អន្តរ + អដ្ឋកា > អន្តរដ្ឋកា; អន្តរ៑ + អស្តកា > អន្តរស្តកា) រាត្រី​ក្នុង​រវាង ៨ យប់ គឺ​ត្រង់​យប់ ១១-១២-១៣-១៤ រោច​ខែ​មាឃ និង​យប់ ១-២-៣-៤ កើត​ខែ​ផល្គុន, រាត្រី​ទាំង​៨ នេះ មាន​ទឹក​សន្សើម​ល្អិត ត្រជាក់​ជ្រៅ​ជាង​រាត្រី​ឯ​ទៀត​ៗ ក្នុង​ហេមន្ត​រដូវ (ចាស់​ទុំ​ថា ត្រជាក់​ឆ្ងាញ់)។ ក្នុង​រាត្រី​ឈ្មោះ អន្តរដ្ឋកា នេះ​ហើយ​ដែល​មាន​សេចក្ដី​ចែង​ក្នុង​វិនយ​បិដក ចីវរក្ខន្ធកៈ​ថា ព្រះ​សក្យមុនី​សម្ពុទ្ធ ទ្រង់​ស្តេច​ចេញ គង់​ក្នុង​ទី​វាល​នា​វេលា​យប់ ដើម្បី​ពិសោធ​រងា​មើល, ព្រះ​អង្គ​ដណ្តប់​ចីវរ​ល្បង​រងា​មើល​តាំង​ពី​ចីវរ​មួយ​ដល់​ចីវរ​បួន តាម​លំដាប់​ពេល, តាំង​ពី​ព្រលប់​ដល់​អរុណរះ​បំព្រាង, ព្រះ​អង្គ​អាច​ធន់​ទ្រាំ​រងា​បាន​តាម​ពេល, ទ្រង់​មាន​ព្រះ​ហឫទ័យ​នឹក​សង្វេគ, ទើប​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​ភិក្ខុ​ធ្វើ​សង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើ​សំពត់​ស្តើង​ឬ​សំពត់​ជំនំ ឲ្យ​ធ្វើ​សង្ឃាដី​៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បី​ទប់​ទល់​នឹង​រងា​ក្នុង​ហេមន្ត​រដូវ (ន័យ​ដែល​ថ្លែង​នេះ ចំពោះ​រាត្រី​ក្នុង​ជម្ពូទ្វីប (ប្រទេស​ឥណ្ឌា), ប៉ុន្តែ​ទោះ​បី​ក្នុង​ប្រទេស​កម្ពុជា​យើង ក៏​គង់​មាន អន្តរដ្ឋកា នេះ​ដែរ, បើ​យើង​ល្បង​មើល ក៏​គង់​អាច​ដឹង​បាន) ។ល។
Headley's Khmer-English Dictionary
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar