Khmer Dictionary: អន្តរ
Chuon Nath's Khmer-Khmer Dictionary
-
អន្តរ
( ន.នាមសព្ទ )
[អ័ន-ដ ឬ អន់-តៈរ៉ៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក។
- អន្តរកប្ប (--ក័ប) កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ។ ច្រើននិយាយថា
- កើតអន្តរកប្ប (--អន់-ដ-រ៉ៈក័ប ឬ អន-ដ-ក័ប) សំដៅសេចក្ដីថា “កើតជម្លោះវាយកាប់ចាក់គ្នា” : កំពុងតែសុខៗ ស្រាប់តែស្រុកទេសកើតអន្តរកប្ប។
- អន្តរការណ៍ ឬ --ហេតុ ការណ៍ដែលនាំឲ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស ។
- អន្តរកាល ឬ--សម័យ កាលឬសម័យដែលមានហេតុនាំឲ្យទើសទាក់ពុំស្រួល ។
- អន្តរគវេសី (--គៈ--) អ្នកស្វែងឬរំពៃរកទោសគេ (បើស្ត្រីជា អន្តរគវេសិនី) ។ វេវ. រន្ធគវេសី, រន្ធគវេសិនី ។
- អន្តរគ្រឹះ ចន្លោះផ្ទះ ។
- អន្តរជាតិ ជាតិដទៃ, ជាតិនានា ។
- អន្តរាត្ម័ន ឬ អន្តរាត្មា (< អន្តរ + អាត្មន៑, អាត្មា) ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន ។
- អន្តរាបត្តិ (< អន្តរ + អាបត្តិ) អាបត្តិក្នុងចន្លោះគឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស (ព. វិ. ពុ.) ។ល។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ពុទ្ធន្តរ, លោកន្តរ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
អន្តរ --
(មើលក្នុងពាក្យ អន្តរ) ។
-
អន្តរដ្ឋកា
( ន.នាមសព្ទ )
[អន់-តៈរ៉ាត់-ឋៈកា ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អន្តរ + អដ្ឋកា > អន្តរដ្ឋកា; អន្តរ៑ + អស្តកា > អន្តរស្តកា) រាត្រីក្នុងរវាង ៨ យប់ គឺត្រង់យប់ ១១-១២-១៣-១៤ រោចខែមាឃ និងយប់ ១-២-៣-៤ កើតខែផល្គុន, រាត្រីទាំង៨ នេះ មានទឹកសន្សើមល្អិត ត្រជាក់ជ្រៅជាងរាត្រីឯទៀតៗ ក្នុងហេមន្តរដូវ (ចាស់ទុំថា ត្រជាក់ឆ្ងាញ់)។ ក្នុងរាត្រីឈ្មោះ អន្តរដ្ឋកា នេះហើយដែលមានសេចក្ដីចែងក្នុងវិនយបិដក ចីវរក្ខន្ធកៈថា ព្រះសក្យមុនីសម្ពុទ្ធ ទ្រង់ស្តេចចេញ គង់ក្នុងទីវាលនាវេលាយប់ ដើម្បីពិសោធរងាមើល, ព្រះអង្គដណ្តប់ចីវរល្បងរងាមើលតាំងពីចីវរមួយដល់ចីវរបួន តាមលំដាប់ពេល, តាំងពីព្រលប់ដល់អរុណរះបំព្រាង, ព្រះអង្គអាចធន់ទ្រាំរងាបានតាមពេល, ទ្រង់មានព្រះហឫទ័យនឹកសង្វេគ, ទើបទ្រង់អនុញ្ញាតឲ្យពួកភិក្ខុធ្វើសង្ឃាដី ២ ជាន់, ចីពរ ១ ជាន់, ស្បង់ ១ ជាន់; បើសំពត់ស្តើងឬសំពត់ជំនំ ឲ្យធ្វើសង្ឃាដី៤ ជាន់, ចីពរ ២ ជាន់, ស្បង់ ២ ជាន់, ដើម្បីទប់ទល់នឹងរងាក្នុងហេមន្តរដូវ (ន័យដែលថ្លែងនេះ ចំពោះរាត្រីក្នុងជម្ពូទ្វីប (ប្រទេសឥណ្ឌា), ប៉ុន្តែទោះបីក្នុងប្រទេសកម្ពុជាយើង ក៏គង់មាន អន្តរដ្ឋកា នេះដែរ, បើយើងល្បងមើល ក៏គង់អាចដឹងបាន) ។ល។
-
អន្តរត្ថវាចក
( ន.នាមសព្ទ )
[អ័ន-តៈរ៉ាត់-ថៈវាចៈកៈ ឬ --ចក់ ]
( បា.បាលី ( បាលីភាសា ) )
និបាតសព្ទប្រាប់សេចក្ដីថា “ក្នុងពាក់កណ្តាល; ក្នុងចន្លោះ, ក្នុងរវាង; ខាងក្នុង; ...”; សំ. បា. ប្រើពាក្យ អន្តរ, អន្តរ៑, អន្តរា, អន្តោ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
អន្តរវាសក
( ន.នាមសព្ទ )
[អន់-តៈរ៉ៈវ៉ា-សក់ ]
or អន្តរវាសកៈ (អន់-តៈរ៉ៈវ៉ា-សៈ-កៈ)
( បា.បាលី ( បាលីភាសា ) )
(--វាសក) ស្បង់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តរ ផង) ។
-
អន្តរា
( និ.និបាតសព្ទ )
[អន់-តៈរ៉ា]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ក្នុងពាក់កណ្តាល; ក្នុងចន្លោះ, ក្នុងរវាង ។
- អន្តរាកថា ពាក្យក្នុងចន្លោះ គឺពាក្យដែលជ្រែកចូលមកក្នុងចន្លោះនៃធម៌, នៃច្បាប់; ពាក្យជជែកគ្នាពីនេះពីនោះដោយសេចក្ដីសង្ស័យ, ដោយសេចក្ដីស្ងើចសរសើរជាដើម : ប្រជុំគ្នាធ្វើអន្តរាកថា ។
- អន្តរាមគ្គ ឬ - --មាគ៌ា ក្នុងពាក់កណ្តាលផ្លូវ ។
- អន្តរាសន្និបាត ក្នុងកណ្តាលទីប្រជុំ, កណ្តាលជំនុំ ។
- អន្តរាសភា ក្នុងកណ្តាលសភា ។ល។
-
អន្តរា--
(មើលក្នុងពាក្យ អន្តរ និង អន្តរា) ។
-
អន្តរាគមន៍
( ន.នាមសព្ទ )
[អន់-តៈរ៉ាគំ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អន្តរ ឬ អន្តរា “ក្នុងចន្លោះឬក្នុងរវាង” + អាគមន “ការមក”) ការចូលរួមដោយសេចក្ដីស្ម័គ្រ; ការជួយអៈអាងសម្រុះសម្រួល; ការចេញពាំងមុខដោយអំណាចក្នុងរឿងអ្វីមួយ,... : ធ្វើអន្តរាគមន៍ក្នុងរឿងវិវាទ (បារ.Intervention) ។
-
អន្តរាយ
( ន.នាមសព្ទ )
[អន់-តៈរ៉ាយ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អន្តរា “ក្នុងពាក់កណ្តាល; ក្នុងរវាងឬក្នុងចន្លោះ” + អាយ “មក”) ធម៌ដែលមកក្នុងរវាងនៃចុតិនិងបដិសន្ធិ (ព. ពុ.); ហេតុដែលមកជំទាស់ក្នុងចន្លោះឬក្នុងពាក់កណ្តាល; សេចក្ដីទើសទាក់, ឧបសគ្គការណ៍; ភ័យ; ដំណើរខូចប្រយោជន៍, ការខូចបង់សៀត, សេចក្ដីវិនាស : ប្រទះលើអន្តរាយ; សូមកុំឲ្យមានអន្តរាយតាមផ្លូវ ! ។ ខ្មែរប្រើជា កិ. ផងក៏បាន សំដៅសេចក្ដីថា “ខូច, វិនាស” : លិចទូកទំនិញអន្តរាយអស់; អន្តរាយខ្លួន ឬ ខ្លួនត្រូវអន្តរាយ ។
-
អន្តរាយិកធម៌
( ន.នាមសព្ទ )
[អន់-តៈរ៉ាយិកៈធ័រ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ធម្ម) ធម៌ដែលធ្វើឲ្យកើតអន្តរាយ (បាប, អកុសល)។ រឿងហេតុដែលលោកគ្រូសូត្រចេញទៅក្រៅជំនុំសង្ឃ សួរកុលបុត្រជាឧបសម្បទាបេក្ខៈ ពន្យល់ឲ្យចេះឆ្លើយហើយហៅកុលបុត្រនោះឲ្យចូលមកក្នុងកណ្តាលជំនុំសង្ឃ សួរម្តងទៀតរួចហើយទើបសូត្រញត្តិចតុត្ថកម្មវាចាដរាបដល់ចប់ : លោកគ្រូសូត្រសួរអន្តរាយិកធម៌ចំពោះឧបសម្បទាបេក្ខៈ ។
Headley's Khmer-English Dictionary
-
អន្តរ
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
Indic prefix meaning `internal, inter-'
-
អន្តរ
( i )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
Hey, you! (interjection used to call or address a close friend in a joking way)
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
interval, gap, span, space, opening, aperture, hole
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
time
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
soul
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
sensation, feeling, sense
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
clothing, clothes (7) ʔɑndɑɑ
-
អន្តរា
[ʔɑntaʔraa]
- detail »
See: អន្តរ -
អន្តរា
( prenp )
[ʔɑntaʔraa]
- detail »
between, among, in the middle of
-
អន្តរាយ
( n )
[ʔɑntaʔraay]
- detail »
disaster, calamity; destruction, devastation; danger; barrier, obstacle.