Khmer Dictionary: អន្តសេយ្យា
Chuon Nath's Khmer-Khmer Dictionary
-
អន្តសយ្យា
( ន.នាមសព្ទ )
[អន់-តៈសៃយ៉ា]
or អន្តសេយ្យា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(--ឝយ្យា; --សេយ្យា) ការដេកក្នុងកាលជាទីបំផុត (ការដេកស្លាប់, ការដេកស្លាប់លើផែនដី); ទីដីបញ្ចុះសព, ដីកប់ខ្មោច ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អន្តសេយ្យា ឥតមានសត្វណា គេចចៀសវាងបាន ដល់កាលកំណត់ មច្ចុរុញច្រាន ឲ្យសត្វផងបាន ដូចៗជាគ្នា ។ រីកម្មនិងផល ពុំដែលខានផ្តល់ ទុក្ខសុខកាចជា ឲ្យឃើញចាក់ស្តែង ជិតពេលមរណា ព្រះពុទ្ធប្រាប់ថា ឃើញតាមផ្លូវចិត្ត ។ ឃើញតែម្នាក់ឯង ពុំអាចនឹងថ្លែង ប្រាប់អ្នកនៅជិត បន្ទាប់ពីនោះ ទើបអស់ជីវិត កម្មណានៅជិត ទៅតាមកម្មនោះ ។ ព. ពុ. ។
Headley's Khmer-English Dictionary
-
No matching entries found!