Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តិម

Chuon Nath's Khmer-Khmer Dictionary
  1. អន្តិម ( គុ.គុនសព្ទ ) [អ័ន ឬ អន់-តិ-ម៉ៈ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អន្ត្យ) ដែល​មាន​ក្នុង​ទី​បំផុត, ដែល​ជា​ទី​បំផុត; ជា​ខាង​ចុង​បង្អស់; ដែល​ស្រេច​ត្រឹម​ប៉ុណ្ណោះ ។ វេវ. បច្ឆិម ។
    - អន្តិម​កិច្ច កិច្ច​ជា​បំផុត គឺ​កិច្ច​ដែល​ហើយ​ក្រោយ​បំផុត ឬ​កិច្ច​ដែល​ធ្វើ​ក្នុង​កាល​ជិត​អស់​ជីវិត (មច្ឆិម​កិច្ច) ។
    - អន្តិម​ជាតិ ជាតិ​ជា​ខាង​ក្រោយ​បំផុត (មច្ឆិម​ជាតិ) ។
    - អន្តិមត្ត​ភាព អន្តភាព​ជា​ខាង​ចុង​បំផុត (មច្ឆិមត្ត​ភាព) ។
    - អន្តិម​ទេហធារី (--ហៈ--) អ្នក​ទ្រទ្រង់​នូវ​រាង​កាយ​ជា​ទី​បំផុត (ព្រះ​ពុទ្ធ, ព្រះ​បច្ចេក​ពុទ្ធ, ព្រះ​អរហន្ត) ព្រះ​អរហន្តី​ជា អន្តិម​ទេហធារិនី ។
    - អន្តិម​ភព មច្ឆិម​ភព ។
    - អន្តិម​វត្ថុ អាបត្តិ​បារាជិក (ព. វិ. ពុ.) ។
    - អន្តិម​វត្ថុ​អជ្ឈាបនក (--ប៉ៈន៉ៈកៈ ឬ --ប៉ៈន៉ក់) មនុស្ស​ដែល​កាល​បួស​ជា​ភិក្ខុ ត្រូវ​អាបត្តិ​បារាជិក ។
    - អន្តិម​សាសន៍ ពាក្យ​បណ្តាំ​ឬ​សំបុត្រ​ជា​ទី​បំផុត (បច្ឆិម​សាសន៍) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អនិ្តម​សាសន៍​នៃ​ម៉ែ​ឪ ដែល​ត្រូវ​កូន​កាន់​កុំ​បំភ្លេច ព្រោះ​ជា​បណ្តាំ​ត្រឹម​នោះ​ស្រេច កូន​ណា​នឹង​គេច​កែ​ពុំ​បាន ។ កុំ​ឲ្យ​ជា​ធូម​កាលិក ត្រូវ​នឹក​កុំ​ភ្លេច​រាល់​រូប​ប្រាណ ត្រូវ​កាន់​ប្រព្រឹត្ត​តាម​លំអាន បុរាណ​គឺ​រឿង​ទីឃាវុ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធូម​កាលិក ផង ។
Headley's Khmer-English Dictionary
  1. អន្តិម ( adj ) [ʔɑnteʔmaʔ]
    to be last, final


Prohok Solutions @2017 : Learn Khmer | Khmer Calendar