Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តោ

Chuon Nath's Khmer-Khmer Dictionary
  1. អន្តោ ( និ.និបាតសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អន្តរ៑) ខាង​ក្នុង, ឯ​ក្នុង ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា អន្តោ​គ្រាម ខាង​ក្នុង​ស្រុក ។
    - អន្តោ​គ្រឹះ ខាង​ក្នុង​ផ្ទះ ។
    - អន្តោ​ជន ជន​ខាង​ក្នុង គឺ​មនុស្ស​ក្នុង​ផ្ទះ​មួយ, ក្នុង​គ្រួសារ​មួយ​ឬ​ក្នុង​ត្រកូល​មួយ ។
    - អន្តោ​ជាត ទាសៈ​កើត​ក្នុង; បើ​ស្ត្រី​ជា
    - អន្តោ​ជាតា (ហៅ អន្តោ​ជាត​ទាស, អន្តោ​ជាត​ទាសី ក៏​បាន) ។
    - អន្តោ​នគរ ខាង​ក្នុង​ក្រុង ។
    - អន្តោប្រវេសន៍ ការ​ចូល​មក​ខាង​ក្នុង ។ ការ​ចូល​មក​ក្នុង​ប្រទេស​ណា​មួយ ដើម្បី​តាំង​លំនៅ​ជា​ប្រាកដ​នៅ​ទី​នោះ ដោយ​ឥត​ត្រឡប់​ទៅ​កាន់​ប្រទេស​របស់​ខ្លួន​វិញ, ដំណើរ​ដែល​ជន​បរទេស​ចូល​មក​តាំង​លំនៅ​ក្នុង​ប្រទេស : ការ​ប្រិតប្រៀង​ខាង​អន្តោប្រវេសន៍, រឿង​អន្តោប្រវេសន៍ ។
    - អន្តោ​ប្រាសាទ ខាង​ក្នុង​ប្រាសាទ ។
    - អន្តោ​សារ ឈើ​ដែល​មាន​ខ្លឹម​ខាង​ក្នុង (ឈើ​ខ្លឹម); ហៅ អន្តោ​សារជាតិ  ឬ អន្តោ​សារព្រឹក្ស ក៏​បាន ។ល។
Headley's Khmer-English Dictionary
  1. អន្តោ [ʔɑntao-]
    Indic prefix meaning `in, inside, within'


Prohok Solutions @2017 : Learn Khmer | Khmer Calendar