Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្យតិរ្ថិយ

Chuon Nath's Khmer-Khmer Dictionary
  1. អន្យតិរ្ថិយ ( ន.នាមសព្ទ ) [អន់-ដេរ-ថី] or អន្យតិរ្ថីយ៍   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អន្យតិរ្ថិយ; អញ្ញតិត្ថិយ) តិរ្ថិយ​ដទៃ គឺ​ដទៃ​ក្រៅ​ពី​ពុទ្ធ​សាសនិក​ជន : ពួក​អន្យតិរ្ថិយ  ឬ ពួក​និគ្រន្ថ​អន្យតិរ្ថិយ ។ ខ្មែរ​ប្រើ​ជា គុ. (ព. ប្រ.) ក៏​មាន : កំណាញ់​អន្យតិរ្ថិយ កំណាញ់​ក្រៅ​តម្រា ។
    - ចិត្ត​អន្យតិរ្ថិយ ចិត្ត​អាក្រក់​ហួស​ពេក ។
    - មនុស្ស​អន្យតិរ្ថិយ មនុស្ស​ក្រៅ​ធម៌​ក្រៅ​ច្បាប់ ។ល។ ព. ប្រ. ជា​កាព្យ​ថា : ជន​អន្យតិរ្ថីយ៍ ចិត្ត​ជួ​អប្រីយ៍ ឥត​មាន​មេត្តា ទោះ​ឃើញ​អ្នក​ក្រ ទុគ៌ត​ម្តេចម្តា ឥត​មាន​ករុណា អាណិត​គ្នា​សោះ ។ កើត​មក​ជា​មនុស្ស ទោះ​ស្រី​ទោះ​ប្រុស ក្រមុំ​កំលោះ គួរ​មាន​មេត្តា ករុណា​ដៅ​ឆ្ពោះ អ្នក​ដែល​មាន​គ្រោះ ឲ្យ​បាន​សុខ​ផង ។
Headley's Khmer-English Dictionary
  1. អន្យតិរ្ថិយ ( adj ) [ʔɑndeetʰəy, ʔɑndeeraʔtʰəy]
    to be a heretic, non-Buddhist
  2. អន្យតិរ្ថិយ ( adj ) [ʔɑndeetʰəy, ʔɑndeeraʔtʰəy]
    to be (operating) outside the law; extreme, beyond limits
  3. អន្យតិរ្ថិយ ( adj ) [ʔɑndeetʰəy, ʔɑndeeraʔtʰəy]
    to be evil, foul, bestial; sly, cunning


Prohok Solutions @2017 : Learn Khmer | Khmer Calendar