Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អបាយ

Chuon Nath's Khmer-Khmer Dictionary
  1. អបាយ ( ន.នាមសព្ទ ) [អៈបាយ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទី​ដែល​ប្រាស​ចាក​សេចក្ដី​ចម្រើន, ទី​រង​ទុក្ខ (មាន​ឋាន​នរក​ជាដើម); សេចក្ដី​សាប​សូន្យ, សេចក្ដី​វិនាស; ដំណើរ​លិច​លង់​ក្នុង​សេចក្ដី​វិនាស (ខ្មែរ​ច្រើន​ប្រើ​សំដៅ​អបាយ​ភូមិ​បួន​និង​សេចក្ដី​វិនាស) : ស្លាប់​ទៅ​កើត​ក្នុង​អបាយ, ធ្លាក់​ទៅក្នុង​អបាយ; អំពើ​នេះ​ជា​ផ្លូវ​អបាយ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏​មាន​ខ្លះ (ត. ទ. ស្រ.), ដូច​ជា អបាយ​គាមិន ឬ --គាមី អ្នក​ដែល​តែង​តែ​ឬ​ដែល​បម្រុង​តែ​នឹង​ទៅ​កើត​ក្នុង​អបាយ​ភូមិ (បើ​ស្ត្រី​ជា អបាយ​គាមិនី)។
    - អបាយ​ទុក្ខ ទុក្ខ​ក្នុង​អបាយ ។
    - អបាយ​ទ្វារ ទ្វារ​នៃ​អបាយ, ផ្លូវ​ចូល​ទៅ​កាន់​អបាយ (ព. ប្រ.) ។
    - អបាយ​បរាយនៈ (អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ) អ្នក​ដែល​បម្រុង​នឹង​ទៅ​កើត​ក្នុង​អបាយ​ឬ​ដែល​ប្រុង​នឹង​បាន​សេចក្ដី​វិនាស​ទៅ​ខាង​មុខ (បើ​ស្ត្រី​ជា --បរាយនា អ. ថ. --ន៉ា) ។
    - អបាយ​បរាយន​កម្ម អំពើ​ដែល​បម្រុង​នឹង​នាំ​អ្នក​ធ្វើ​ឲ្យ​ទៅ​កើត​ក្នុង​អបាយ​ឬ​ឲ្យ​បាន​សេចក្ដី​វិនាស​ទៅ​ខាង​មុខ ។
    - អបាយប្បដិសន្ធិ (--យុ័ប-ប៉ៈ--) ការ​ចាប់​កំណើត​ក្នុង​អបាយ ។
    - អបាយ​ភព (--ភប់) ឋាន​អបាយ, អបាយ​ភូមិ ។
    - អបាយ​ភ័យ ការ​ខ្លាច​ក្រែង​ទៅ​កើត​ក្នុង​អបាយ​ភូមិ​ឬ​ខ្លាច​ក្រែង​មាន​សេចក្ដី​វិនាស ។
    - អបាយ​ភូមិ (--ភូម) ជាន់​ឬ​ឋាន​អបាយ, កំណើត​សត្វ​ដែល​ប្រាស​ចាក​សេចក្ដី​ចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរ​កាយ ទាំង ៤ នេះ​ជា​អបាយ​ភូមិ ។
    - អបាយ​មាគ៌ា (--មារ-គា) ផ្លូវ​ទៅ​កាន់​អបាយ (ព. ប្រ.) ។
    - អបាយ​មុខ ហេតុ​ឬ​អំពើ​ជា​ប្រធាន​ឬ​ជា​ផ្លូវ​នៃ​សេចក្ដី​វិនាស : ការ​លេង​ស្រី, ផឹក​សុរា, លេង​ស៊ី​ចាយ​កញ្ជះកញ្ជាយ​ខ្ជីខ្ជា, លេង​ល្បែង​ភ្នាល់, សេព​គប់​រាប់​រក​យក​មនុស្ស​អាក្រក់​ជា​មិត្រ, ខ្ជិល​ច្រអូស, ដើរ​លេង​យប់, ដើរ​មើល​ល្បែង​របាំ​ទាល់​តែ​ញៀន​ជាប់​ចិត្ត​ឥត​ធ្វើ​ការ​របរ​អ្វី; ទាំង ៨ យ៉ាង​នេះ​ជា​អបាយ​មុខ ។
    - អបាយ​សត្ត ឬ - --សត្វ សត្វ​ដែល​កើត​ក្នុង​អបាយ​ភូមិ ។
    - អបាយ​សមុទ្ទ ឬ
    - --សមុទ្រ អបាយ​ភូមិ​ដែល​ទុក​ដូច​ជា​មហា​សមុទ្រ ។
    - អបាយ​សំវត្តនិក (អៈ ប៉ាយ៉ៈស័ង-វ័តតៈ--) អំពើ​ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​ទៅ​កើត​ក្នុង​អបាយ​ឬ​នាំ​ឲ្យ​ដល់​នូវ​សេចក្ដី​វិនាស (ហៅ អបាយ​សំវត្តនិក​កម្ម ក៏​បាន) ។ល។ ពាក្យ​កាព្យ​បញ្ជាក់​អំពី​អបាយ​មុខ ៨ យ៉ាង​ថា : អបាយ​មុខ​បួន បើ​រាប់​ផ្ទួន​មាន​ប្រាំ​បី មួយ​គឺ​ការ​លែង​ស្រី ពីរ​គឺ​ក្តី​សេព​សុរា ។ បី​គឺ​ការ​ចាយ​វាយ- ទ្រព្យ​ខ្ជះខ្ជាយ​លើស​មាត្រា បួន​គឺ​ល្បែង​ពាលា​លេង​ភ្នាល់​គ្នា​បង្ហិន​ធន ។ ប្រាំ​គឺ​ការ​សេព​គប់ ជន​ឧបទ្រព​ជា​មិត្រ​ពន្ធ ប្រាំ​មួយ​គឺ​ជាតិ​ជន ខ្ជិល​ច្រអូស​ហួស​ប្រមាណ ។ ប្រាំ​ពីរ​ដើរ​លេង​យប់ ត្រាតែ​ងប់​ពុំ​សូវ​ខាន ប្រាំ​បី​គឺ​រាប់​អាន មើល​មហោស្រព​ត្រាតែ​ញៀន ។ ប្រាំ​បី​នេះ​អ្នក​ឈ្លាស ខ្លាច​វិនាស​រែង​អៀន​ប្រៀន ជួន​កាល​គេច​វេះ​វៀន ព្រោះ​ក្រែង​ញៀន​ឈប់​ពុំ​បាន ។
Headley's Khmer-English Dictionary
  1. អបាយ ( n ) [ʔaʔbaay]
    unhappy place, the underworld, the nether region, hell
  2. អបាយ ( n ) [ʔaʔbaay]
    affliction; ruin, destruction, annihilation


Prohok Solutions @2017 : Learn Khmer | Khmer Calendar