Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អប្បដិ

Chuon Nath's Khmer-Khmer Dictionary
  1. អប្បដិ ( ន.នាមសព្ទ ) [អ័ប-ប៉ៈ-ដិ ] or អប្រតិ
    (< ន > អ “មិន, ពុំ” + បដិ “ចំពោះ, តប; ត; ត្រឡប់”; អ + ប្រតិ) និបាត​សព្ទ​ជា​បដិសេធ សម្រាប់​ប្រើ​ជា​បុព្វបទ ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​តាម​គួរ​ដល់​ការ​ប្រកប, ដូច​ជា អប្បដិការ ការ​មិន​ធ្វើ​តប, មិន​ធ្វើ​ត្រឡប់​ទៅ​វិញ ។ អប្បដិឃៈ ឬ អប្រតិឃៈ ឬ អប្រតិឃៈ ដែល​មិន​គ្នាន់ក្នាញ់; សេចក្ដី​មិន​ក្នាញ់, មិន​គ្នាន់​ចិត្ត; ដំណើរ​មិន​ប៉ះ​ទង្គុក​ដោយ​សេចក្ដី​ក្រោធ ។ អប្បដិឃ​ចិត្ត ឬ អប្រតិឃ-- ចិត្ត​មិន​ក្នាញ់ ។ អប្បដិ​បុគ្កល ដែល​ឥត​មាន​បុគ្គល​ប្រៀប​ផ្ទឹម​បាន; អ្នក​ដែល​ប្រសើរ​បំផុត​ឥត​មាន​បុគ្គល​ប្រៀប​ផ្ទឹម : ព្រះ​សម្មាសម្ពុទ្ធ​អប្បដិ​បុគ្គល ។ អប្បដិ​ភាគ ឬ អប្រតិ-- ដែល​ឥត​មាន​ចំណែក​ប្រៀប​ផ្ទឹម​ឲ្យ​ត្រឹម​ស្មើ​បាន ។ អប្បដិ​រូប ឬ អប្រតិ--ដែល​ពុំ​សម​គួរ, ពុំ​គប្បី : អំពើ​អប្បដិ​រូប ។ អប្បដិ​វត្ត ដែល​ប្រព្រឹត្ត​ទៅ​ពុំ​បាន; ដែល​ធ្វើ​ពុំ​កើត : ការ​អប្បដិ​វត្ត ។ អប្បដិ​វត្តន៍ អំពើ​ឬ​អ្វី​ៗ​ដែល​ប្រព្រឹត្ត​ទៅ​ពុំ​បាន, ដែល​ធ្វើ​ពុំ​កើត : ការ​នុះ​ជា​អប្បដិ​វត្តន៍ ។ អប្បដិ​វត្តិយៈ ឬ--វត្តិយ៍ (--វ័ត) ដែល​ឥត​មាន​អ្នក​ណា​អាច​ឲ្យ​ប្រព្រឹត្ត​ទៅ​បាន គឺ​អ្នក​ណា​ក៏​ធ្វើ​ពុំ​កើត, និយាយ​ប្រាប់​គ្នា​មិន​កើត ។ អប្បដិ​វត្តិយ​កម្ម (--វ័ត-តិ-យ៉ៈ--) អំពើ​ឬ​ការ​ជា​អប្បដិ​វត្តិយ៍ ។ល។
Headley's Khmer-English Dictionary
  1. អប្បដិ [ʔappaʔdeʔ]
    negative prefix occurring in words of Pali origin. It usually means `not responding to, not returning to, not replying; incomparable'


Prohok Solutions @2017 : Learn Khmer | Khmer Calendar