Khmer Dictionary: អប្បិយ
Chuon Nath's Khmer-Khmer Dictionary
-
អប្បិយ
( គុ.គុនសព្ទ )
[អ័ប-ប៉ិយ៉ៈ ]
or អប្រិយ
ដែលមិនជាទីស្រឡាញ់, ដែលពុំគួរស្រឡាញ់ ។ ន. បុគ្គលឬអ្វីៗដែលមិនជាទីស្រឡាញ់ (បុំ. ប្រើជា អប្បិយោ; ឥត្ថី. ឬ បុំ. ពហុ. ជា អប្បិយា ក៏បាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ កវី ច្រើនប្រើ អប្រីយ៍) : រីជនអប្រីយ៍ ទោះប្រុសទោះស្រី អាប់ឥតលក្ខណា គេច្រើនចៀសវាង ពុំចង់សន្ទនា ព្រោះគេយល់ថា អាប់កេរ្តិ៍អាប់យស ។ បទរាយ, ខ្មែរច្រើនប្រើ អប្រិយ ឬ អប្រីយ៍ ជាង (អប់-ប្រី) : មនុស្សអប្រិយ; ពាក្យអប្រិយ; របស់អប្រិយ៍ ។ រៀងភ្ជាប់ពីខាងដើមសព្ទដទៃ ប្រើ អប្បិយ ឬ អប្រិយ (អ័ប-ប៉ិយ៉ៈ ឬ --ប្រិយ៉ៈ ), ដូចជា អប្បិយជន ឬ អប្រិយ-- ជនមិនជាទីស្រឡាញ់ ។ អប្បិយបុត្ត ឬ អប្រិយបុត្រ បុត្រដែលមាតាបិតាស្អប់, កូនសម្អប់ ។ អប្បិយភណ្ឌ ឬ --វត្ថុ ឬក៏ អប្រិយព័ស្តុ របស់ដែលពុំគួរស្រឡាញ់, របស់សម្អប់ ។ អប្បិយភាព ឬ អប្រិយ-- ភាពអប្រិយ ។ អប្បិយវាចា, --វាទ ឬ អប្រិយពាក្យ សម្ដីដែលមិនជាទីស្រឡាញ់ ។ អប្បិយវាទី ឬ អប្រិយវាទិន អ្នកដែលច្រើនតែនិយាយសម្ដីឲ្យគេស្អប់ (បើស្ត្រីជា អប្បិយវាទិនី ឬ អប្រិយ--) ។ អប្រិយសព្ទ ឬ --ស័ព្ទ សំឡេងឬសូរមិនជាទីស្រឡាញ់គឺមិនគួរឲ្យចង់ឮចង់ស្ដាប់ ។ល។
-
អប្បិយ --
[អ័ប-ប៉ិយ៉ៈ ]
or អប្បិយា អប្បិយោ
មើលក្នុងពាក្យ អប្បិយ ឬ អប្រិយ ។
Headley's Khmer-English Dictionary
-
អប្បិយ
( adj )
[ʔappəyyeaʔ]
- detail »
to be unlovable, unpopular, unlikable, despicable, disgusting.
-
អប្បិយ
( n )
[ʔappəyyeaʔ]
- detail »
unpopular / disgusting person