Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អភ័យ

Chuon Nath's Khmer-Khmer Dictionary
  1. អភ័យ ( ន.នាមសព្ទ ) [អៈភៃ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អភយ) ការ​ឥត​ភ័យ, ឥត​ខ្លាច; ការ​មិន​ប្រកាន់​ទោស, មិន​យក​ទោស, មិន​ចាប់​ទោស; ការ​មិន​បៀតបៀន​ឲ្យ​ភិត​ភ័យ : ឲ្យ​អភ័យ; គួរ​ដល់​អភ័យ; បាន​អភ័យ​អំពី... ។ ប្រើ​ជា គុ. ក៏​បាន “ដែល​ឥត​ភ័យ” : ប្រទេស​ឥត​ភ័យ; សត្វ​អភ័យ ។ វេវ. និរភ័យ ឬ និភ៌យ។ ខ្មែរ​ប្រើ​ជា​ កិ. ក៏​មាន “មិន​ឲ្យ​មាន​ភ័យ; មិន​ឲ្យ​មាន​ទោស, មិន​ប្រកាន់​ទោស” : សូម​អភ័យ ឬ សូម​អភ័យ​ទោស សូម​កុំ​ប្រកាន់​ទោស, កុំ​ចាប់​ទោស : សេចក្ដី​គួរ​ពុំ​គួរ សូម​អភ័យ​ទោស (បែប​សេចក្ដី​គោរព​សម្រាប់​ប្រើ​ក្នុង​ខាង​ចុង​សំបុត្រ, ចុតហ្មាយ, ដីកា​ទាំងពួង; ត្រង់​ខាង​ចុង​បន្ទាប់​ពាក្យ សូម ត្រូវ​បញ្ចូល​ពាក្យ​តាម​ថ្នាក់​បុគ្គល : ...... សូម​ព្រះ​រាជ​ទាន​...,... សូម​ទ្រង់...,... សូម​មេត្តា...) ។
    - អភ័យ​ឯកសិទ្ធិ (--អែកកៈសិត) ន. (បា. < អភយ “ការ​ឥត​​ភ័យ, ការ​មិន​ប្រកាន់​ទោស,...” + ឯក “មួយ; ដោយ​ឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដី​សម្រេច​តាម​អំណាច​ច្បាប់”) អំណាច​ដោយ​ឡែក​ការពារ​មិន​ឲ្យ​ភ័យ; ច្បាប់​ពិសេស​សម្រាប់​ជន​មួយ​រូប​ឬ​មួយ​ក្រុម ដែល​មិន​ទួទៅ​ដល់​ជន​ឯ​ទៀត; សេចក្ដី​សម្រេច​តាម​អំណាច​ច្បាប់​ផ្សេង​ដោយ​ឡែក​សម្រាប់​លស់​លា​ឲ្យ​រួច​ពន្ធ : អភ័យ​ឯកសិទ្ធិ​របស់​សភា, អភ័យ​ឯកសិទ្ធិ​របស់​អង្គទូត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធិ និង​ឯកសិទ្ធិ ផង) ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​សរសេរ​ជា អភយ (អៈភៈយៈ), ដូច​ជា
    - អភយដ្ឋាន ឬ --ប្រទេស ឋាន​ឬ​ប្រទេស​ដែល​ឥត​ភ័យ : ព្រៃ​នោះ​ធំ​ស្ងាត់​មែន ប៉ុន្តែ ជា​អភយដ្ឋាន ។
    - អភយ​ទាន ការ​ឲ្យ​អភ័យ; ការ​ឲ្យ​ជីវិត (ជីវិត​ទាន) ។
    - អភយន្តរាយ (< អភយ + អន្តរាយ) ដែល​ឥត​ភ័យ​និង​អន្តរាយ ។
    - អភយ​វ័ន ព្រៃ​ដែល​ឥត​ភ័យ, ដែល​ពុំ​គួរ​ខ្លាច ។
    - អភយូបទ្រព (< អភយ + ឧបទ្រព) ដែល​ឥត​ភ័យ​ឥត​ឧបទ្រព ។
    - អភយូបសគ្គ ឬ --ស័គ្គ (< អភយ + ឧបសគ្គ) ដែល​ឥត​ភ័យ​ឥត​ឧបស័គ្គ ។ល។
Headley's Khmer-English Dictionary
  1. អភ័យ ( n ) [ʔaʔpʰey]
    fearlessness; indulgence, apology, forgiveness.
  2. អភ័យ ( adj ) [ʔaʔpʰey]
    to be fearless.
  3. អភ័យ ( v ) [ʔaʔpʰey]
    to forgive, pardon


Prohok Solutions @2017 : Learn Khmer | Khmer Calendar