Khmer Dictionary: អយុត្ត
Chuon Nath's Khmer-Khmer Dictionary
-
អយុត្ត
( គុ.គុនសព្ទ )
[អៈយុត-តៈ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អយុក្ត) ដែលមិនគួរ, មិនទំនង, ពុំសមគួរ, ពុំសមប្រកប, មិនត្រឹមត្រូវ ។
- អយុត្តកម្ម ឬ - --កិច្ច អំពើឬកិច្ចពុំសមគួរ, ពុំត្រឹមត្រូវ ។
- អយុត្តធម៌ ធម៌ពុំសមគួរ, ធម៌ដែលពុំគួរប្រកប ។
- អយុត្តភាព ភាពពុំសមគួរ; ដំណើរខុសច្បាប់ ។
- អយុត្តរូប ដែលមានសភាពពុំសមគួរ; សភាពពុំត្រឹមត្រូវ ។
- អយុត្តវាចា ឬ - --វាទ សម្ដីពុំសមគួរ, សម្ដីដែលពុំគួរនិយាយ ។
- អយុត្តវាទី អ្នកដែលច្រើនតែនិយាយសម្ដីពុំសមគួរ (បើស្ត្រីជា អយុត្តវាទិនី) ។
- អយុត្តសន្និដ្ឋាន ការចូលចិត្តខុស, ការយល់ខុសផ្លូវខុសទំនង ។
Headley's Khmer-English Dictionary
-
អយុត្ត
( adj )
[ʔaʔyuttaʔ]
to be unfair, unjust, unkind; incorrect, wrong; inappropriate, improper
-
អយុត្តិធម៌
( n )
[ʔaʔyutteʔtʰoa]
injustice; unfairness