Khmer Dictionary: អរហត្ត
Chuon Nath's Khmer-Khmer Dictionary
-
អរហត្ត
( ន.នាមសព្ទ )
[អៈរ៉ៈហ័ត]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អហ៌ត្ត្វ) លោកុត្តរធម៌ថ្នាក់ខ្ពស់បំផុតដែលព្រះអរហន្តបានសម្រេច; ភាពជាអរហន្ត : ព្រះមហាថេរនោះ ខំប្រឹងចម្រើនវិបស្សនាត្រាតែបានសម្រេចអរហត្ត ។
- អរហត្តផល (--ហ័ត-តៈផល់) ឈ្មោះលោកុត្តរផលទី ៤ ឬលោកុត្តរធម៌ថ្នាក់ទី៨ ។
- អរហត្តមគ្គ (--ហ័ត-តៈម័ក) ឈ្មោះលោកុត្តរមគ្គទី ៤ ឬលោកុត្តរធម៌ថ្នាក់ទី ៧ (ព. ពុ.) ។
Headley's Khmer-English Dictionary
-
អរហត្ត
( n )
[ʔaʔraʔhat]
state of being an arahant / saint, highest degree of spiritual achievement (Buddh.)