Khmer Dictionary: អរហំ
Chuon Nath's Khmer-Khmer Dictionary
-
អរហំ
( ន.នាមសព្ទ )
[អៈរ៉ៈហ័ង]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(< អរហន្ត; អហ៌ន្ត៑) លោកអ្នកឆ្ងាយចាកកិលេសព្រមទាំងវាសនា គឺអច្ឆរិយមនុស្សដែលបានសម្រេចលោកុត្តរធម៌ផុតថា្នក់ ព្រមទាំងកាត់ផ្តាច់បុព្វចរិយានៃកាយប្រយោគនិងវចីប្រយោគបានផង (ប្លែកគ្នាអំពីខីណាសវបុគ្គលដទៃ) : ព្រះអរហំ (ព្រះសព្វញ្ញុពុទ្ធ) ។ សម្រាប់ពុទ្ធសាវ័កឬព្រះបច្ចេកពុទ្ធ ប្រើជា អរហន្ត ឬ អរហា; ពុទ្ធសាវិកាជា អរហន្តី; ប៉ុន្តែបើរៀងភ្ជាប់ពីខាងដើម សម្ពុទ្ធ ឬ សម្មាសម្ពុទ្ធ; បាលីប្រើតែ អរហំ ជា អរហំសម្មាសម្ពុទ្ធ; ខ្មែរប្រើតាមបែបនេះក៏មាន ប្រើជា អរហន្ត ក៏មាន : ព្រះអរហន្តសម្មាសម្ពុទ្ធ ឬព្រះអរហន្តសម្ពុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អរហន្ត>អរហន្ត ផង) ។
Headley's Khmer-English Dictionary
-
អរហំ
[ʔaʔraʔhaŋ]
- detail »