Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អរិយ

Chuon Nath's Khmer-Khmer Dictionary
  1. អរិយ ( គុ.គុនសព្ទ ) [អៈរ៉ិយ៉ៈ ] or #NAME?   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អរិយ; អាយ៌) ប្រសើរ; ត្រឹមត្រូវ; សុភាព; រៀប​រយ; មាន​បែប​បទ​ល្អ; ស្លូត​ត្រង់; ដែល​ឥត​ទោស ។ ន. អ្នក​ប្រសើរ; អ្នក​មាន​តម្លៃ, អ្នក​ដែល​គួរ​រាប់​រក; អ្នក​មាន​ធម៌​ឬ​ទំនៀម​ទម្លាប់​ល្អ (នាំ​ឲ្យ​មាន​សេចក្ដី​ចម្រើន); អ្នក​មាន​សភាព​ស្លូត​ត្រង់; អ្នក​ដែល​មាន​បែប​បទ​រៀប​រយ;... ។ ព. ពុ. អ្នក​ដែល​បាន​សម្រេច​លោកុត្តរ​ធម៌ តាំង​ពី​ថ្នាក់​សោតាបត្តិ​មគ្គ​រៀង​ទៅ​ដល់​អរហត្ត​ផល (អរិយ​បុគ្គល) ។ មាន​ន័យ​មួយ​ផ្សេង​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា​ថា អរិយៈ មាន ៤ ប្រភេទ​គឺ ១-
    - អាចារ​អរិយៈ ឬ - អាចារារិយៈ អ្នក​ដែល​មាន​មារយាទ​ត្រឹម​ត្រូវ (សូម្បី​សត្វ​តិរច្ឆាន បើ​មាន​មារយាទ​ល្អ​ត្រឹម​ត្រូវ ក៏​ហៅ​ថា អាចារ​អរិយៈ បាន​ដែរ); ២-
    - ទស្សន​អរិយៈ ឬ - ទស្សនារិយៈ អ្នក​ដែល​មាន​រូប​ឆោម​លោម​ព័ណ៌​ល្អ មាន​ឥរិយាបថ​ស្រគត់ស្រគំ​សមរម្យ គួរ​ឲ្យ​ចង់​ឃើញ​ចង់​មើល; ៣-
    - លិង្គ​អរិយៈ ឬ - លិង្គារិយៈ បព្វជិត​ដែល​ល្អ​តែ​ភេទ គឺ​អ្នក​បួស​ដែល​ផ្ចិតផ្ចង់​ប្រុង​ប្រយ័ត្ន​តែ​ត្រង់​ការ​ស្លៀក​ដណ្តប់​ឲ្យ​ត្រឹម​ត្រូវ​តាម​បែប​បទ​ជា​សមណ​សារូប ប៉ុន្តែ​ជា​មនុស្ស​ទ្រុស្ត​សីល; ៤-
    - បដិវេធ​អរិយៈ ឬ
    - បដិវេធារិយៈ លោក​អ្នក​បាន​លុះ​លោកុត្តរ​ធម៌ (ពុទ្ធាទិ​បណ្ឌិត) ។ ប្រើ​ពាក្យ អាយ៌ សរសេរ​សម្រួល​ជា អារ្យ (អារ-យ៉ៈ) ផ្លាស់​ប្តូរ​គ្នា​ក៏​បាន, ដូច​ជា
    - អរិយ​ជន ឬ​អារ្យ-- ជន​ពួក​អារ្យៈ គឺ​ជន​មាន​របៀប បែប​បទ​ទំនៀម​សណ្ដាប់​ល្អ នាំ​ឲ្យ​មាន​សេចក្ដី​ចម្រើន ។
    - អរិយ​ជាតិ ឬ អារ្យ-- ជាតិ​អារ្យ​ជន; ជន​ជាតិ​អ្នក​មាន​អារ្យ​ធម៌ ។
    - អរិយ​ទ្រព្យ,
    - អរិយ​ធន ឬ អារ្យ-- ទ្រព្យ​ដ៏​ប្រសើរ; ទ្រព្យ​របស់​អរិយ​ជន (ពុទ្ធ​សាសនា​សំដៅ​យក​ធម៌ ៧ យ៉ាង​គឺ សទ្ធា, សីលៈ, ហិរិ, ឱត្តប្បៈ, សុតៈ, ចាគៈ, បញ្ញា ហៅ​ថា អរិយ​ទ្រព្យ); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់​ឲ្យ​ងាយ​ចាំ​ថា : សទ្ធា និង សីលៈ និង​ហិរិ-ឱត្តប្បំ បួន​នេះ​ជា​ធនំ រួម​សុតៈ និង​ចាគោ ។ បង្រ្គប់​ជា​ប្រាំ​មួយ បញ្ញា​មួយ​ទៀត​ពុទ្ធោ ប្រទាន​ឱវាទោ ហៅ​ថា​ទ្រព្យ​ប្រសើរ​ក្រៃ ។ ជន​ណា​មាន​ទ្រព្យ​នេះ ជន​នោះ​ឯង​ព្រះ​ចមត្រៃ ប្រទាន​ឱវាទ​ថ្លៃ ថា​ពុំ​មែន​អ្នក​ទ័ល​ក្រ ។
    - អរិយ​ធម៌ ឬ​អារ្យ-- ធម៌​ដែល​នាំ​ឲ្យ​កើត​សេចក្ដី​សុខ-ចម្រើន; ធម៌​របស់​អរិយ​ជន, ទំនៀម​សណ្ដាប់​ល្អ; សណ្ដាប់ធ្នាប់​ឬ​បែប​បទ​រៀប​រយ ។
    - អរិយ​បុគ្គល បុគ្គល ៨ ពួក រាប់​តាំង​ពី​អ្នក​ដែល​បាន​សម្រេច​សោតាបត្តិ​មគ្គ​រៀង​ទៅ​ដល់​អ្នក​ដែល​បាន​សម្រេច​អរហត្ត​ផល (ព. ពុ.) ។
    - អរិយ​វង្ស (បា. --វំស) វង្ស​នៃ​អរិយ​បុគ្គល ។ ខ្មែរ​ប្រើ​ជា​ឋានន្តរ​នៃ​សមណ​សក្តិ​ទី​រាជា​គណៈ​សម្រាប់​ទោ​ក្នុង​សម័យ​បុរាណ, សម័យ​បច្ចុប្បន្ន​ប្រើ​ជា​សម្រាប់​ត្រី : ព្រះ​អរិយ​វង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សមណ​សក្តិ ផង) ។
    - អរិយ​វិន័យ ឬ អារ្យ-- ច្បាប់​របស់​អរិយ​ជន។
    - អរិយ​សង្ឃ ឬ អារ្យ-- សង្ឃ​ជា​អរិយ​បុគ្គល (ព. ពុ.) ។
    - អរិយ​សច្ច ឬ អារ្យ​សត្យ សេចក្ដី​ពិត​របស់​អរិយ​បុគ្គល, សេចក្ដី​ពិត​ឥត​មាន​ល្អៀង ។
    - អរិយ​សច្ច មាន ៤ យ៉ាង​គឺ ទុក្ខៈ សេចក្ដី​ព្រួយ​លំបាក; សមុទយៈ កំណើត​ទុក្ខ​ឬ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ; និរោធៈ សេចក្ដី​រលត់​ទុក្ខ ឬ​ធម៌​សម្រាប់​រម្លត់​ទុក្ខ; មគ្គៈ ផ្លូវ​ឬ​ឧបាយ​នៃ​សេចក្ដី​រលត់​ទុក្ខ (ហៅ​ដោយ​រួប​រួម​ថា ចតុរារិយ​សច្ច ។ ព. ពុ.) ។
    - អរិយ​សាវ័ក ឬ - អារ្យ​ស្រាវ័ក អរិយ​បុគ្គល​អ្នក​បាន​ស្ដាប់​ពុទ្ធោវាទ (បើ​ស្ត្រី​ជា អរិយ​សាវិកា ឬ អារ្យ​ស្រាវិកា) ។
    - អរិយុបវាទ (បា. < អរិយ + ឧបវាទ) ការ​ពោល​តិះដៀល​អរិយ​បុគ្គល (ព. ពុ.) ។
    - អរិយុបវាទី អ្នក​ពោល​តិះដៀល​អរិយ​បុគ្គល; បើ​ស្ត្រី​ជា អរិយុបវាទិនី (ព. ពុ.) ។ល។
Headley's Khmer-English Dictionary
  1. អរិយ ( adj ) [ʔaʔreʔyaʔ]
    to be superior, civilized, cultured; good, decent; educated; well-organized, honest, sincere.
  2. អរិយ ( n ) [ʔaʔreʔyaʔ]
    civilized person, wise person, decent person
  3. អរិយុបវាទ ( n ) [ʔaʔreʔyoʔpaʔviet]
    criticism / mockery of a holy person


Prohok Solutions @2017 : Learn Khmer | Khmer Calendar