Khmer Dictionary: អហឹសា, អហេសា
Chuon Nath's Khmer-Khmer Dictionary
-
អហិង្សា
( ន.នាមសព្ទ )
[អៈហិង-សា ឬ អៈហេ--]
or អហឹសា, អហេសា
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អហឹសា ឬ អហេសា) ការមិនបៀតបៀនគេ, ការមិនធ្វើទុក្ខគេឲ្យបានសេចក្ដីលំបាក, ការមិនធ្វើទុក្ខបុកម្នេញគេ : មនុស្សត្រូវប្រើប្រាស់សត្វពាហនៈដោយអហិង្សា; ប្រសិនបើសត្វលោកទាំងអស់មានអហេសាដូចគ្នា ក្នុងសកលលោកសមនឹងបរិបូណ៌ដោយសេចក្ដីសុខសម្រាន្តយ៉ាងក្រៃលែង ។ វេវ. អវិហិង្សា, អវិហេសា ។ ព. ផ្ទ. ហិង្សា, វិហិង្សា, វិហេសា ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់ផលអហិង្សា : អហិង្សាជាធម៌ដ៏សំខាន់ ប្រសិនបើកាន់បានគ្រប់គ្នា សមលោកទាំងមូលនឹងសះជា ការឈ្លោះទាស់គ្នាក៏នឹងគ្មាន ។ ព្រោះអហិង្សាជាធម៌ស្ងប់ ឲ្យរាប់ឲ្យរកគ្នារាល់ប្រាណ អាចនាំឲ្យមានសុខសម្រាន្ត ធ្វើម្តេចនឹងបានដូចថាអ្ហើយ ។ ប្រសិនបើអាចប្រជុំគ្នា ទួទាំងលោកាពុំកន្តើយ ជជែកប្រឹក្សារកកោះត្រើយ បើបានឃើញហើយព្រមកាន់តាម ។ ឲ្យអហិង្សាមានរាល់ទ្វីប ភ្លឺដូចប្រទីបនៃលោកភ្លាម នោះលោកទាំងមូលនឹងមាននាម ថាបានរួចផុតចាកហិង្សា ។ល។ (ប្រទីបនៃលោក គឺព្រះអាទិត្យ) ។
Headley's Khmer-English Dictionary
-
No matching entries found!