Khmer Dictionary: អាករ
Chuon Nath's Khmer-Khmer Dictionary
-
អាករ
( ន.នាមសព្ទ )
[--ករ ឬ --ក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
គំនរ; ពួក, ក្រុម; លោហធាតុផ្សេងៗ; កំណើតលោហធាតុ ឬ កំណើតត្បូងផ្សេងៗ; ត្បូង ឬ លោហធាតុផ្សេងៗ; រ៉ែ; កំណប់ទ្រព្យ ។ គុ. ល្អលើសលន់, ល្អកន្លង ។ ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា “សួយ, តង្វាយ, ជំនូន; ប្រាក់ពន្ធ” : សួយអាករ ឬ សួយសារអាករ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សួយ) ។ ទេយ្យទានដែលបព្វជិតបានមកក៏ហៅ អាករ ដែរ : ពីម្សិលមិញ លោកគ្រូខ្ញុំនិមន្តទៅទេស្នាបានអាករសន្ធឹក ។ (ខ្មែរសម័យបុរាណ លុះតែសួយឮពន្ធដែលហូតយកអំពីពួកអ្នកជីករករបរក្នុងដី មានអ្នកជីករកត្បូងជាដើម ឬ ទ្រព្យដែលបានអំពីគាស់កំណប់ ឬក៏ត្បូងនិងលោហធាតុដែលត្រូវហូតយកពីអ្នកទាំងនោះ, បើពុំនោះដែលគេថ្វាយជារាជបណ្ណាការទោះទើបហៅថា អាករ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អាកៈរ៉ៈ, ដូចជា អាករកួប អណ្ដូងត្បូង, អណ្ដូងលោហធាតុ ។
- អាករដ្ឋាន ឬ - --ស្ថាន ទីដែលមានត្បូងឬមានលោហធាតុ ។
- អាករខនិក ឬ - អាករាខនិក (--ខៈ--) អ្នកជីករកត្បូង (បើស្ត្រីជា --ខនិកា) ។
- អាករវិទ ឬ - --វិទូ អ្នកស្គាល់ត្បូង ឬអ្នកស្គាល់កន្លែងកើតត្បូង ។ល។
Headley's Khmer-English Dictionary
-
អាករ
( n )
[ʔaakɑɑ]
tax, fee(s), tariff
-
អាករ
( n )
[ʔaakɑɑ]
mine
-
អាករ
[ʔaakɑɑ]
-
អាករ
( n )
[ʔaakɑɑ]
pile, grouping (4) ʔaakaʔraʔ
-
អាករ
( adj )
[ʔaakɑɑ]
to be superior, very beautiful
-
អាករាខនិក
See: អាករខនិក