Khmer Dictionary: សួយ
Chuon Nath's Khmer-Khmer Dictionary
-
សួយ
( ន.នាមសព្ទ )
អាករ, មុខអាករ; ពន្ធខ្លួន; ពន្ធដែលត្រូវហូតយកក្នុងទីតំបន់មួយៗ, មុខគយ, មុខភាស៊ី ។
- សួយរៃ អាករដែលរៃគ្នាយកទៅជូនឥស្សរជន (ក្នុងសម័យបុរាណ) ។
- សួយសារអាករ អាករដែលនាំឡើងមានសំបុត្រជាផ្លូវរាជការអមផង ។
- ស្រុកសួយ (ព. បុ.) ស្រុកដែលត្រូវនាំសួយមកឡើង, ស្រុកចំណុះ ។
- ឡើងសួយ (ព. បុ.) នាំអាករឡើង តាមកាលកំណត់ ។
- ឲ្យសួយ (ព. ប្រ.) លះឬប្រគល់ខ្លួនឲ្យតាមតែគេត្រូវការ ។
Headley's Khmer-English Dictionary
-
សួយ
( n )
[suəy]
- detail »
tribute-money; rent, tax, duty, assessment; requisitions