Khmer Dictionary: អាគន្តុក
Chuon Nath's Khmer-Khmer Dictionary
-
អាគន្តុក
( ន.នាមសព្ទ )
[--គ័ន-តុ-កៈ]
or អាគន្តុកៈ
(--ក) អ្នកដែលទើមមកដល់ថ្មី, ភ្ញៀវ, ភ្ញៀវដែលមករក : មានអាគន្តុកៈមករក (បើស្ត្រីជា អាគន្តុកា) ។ វេវ. អាគន្តុ ។
- អាគន្តុកជន ជនជាអាគន្តុកៈ ។
- អាគន្តុកទាន ទានដែលគេឲ្យដល់អាគន្តុកៈ ។ ទានដែលទាយកប្រគេនដល់បព្វជិតជាអាគន្តុកៈ ។
- អាគន្តុកប័ដ សំពត់ថែមថ្មី គឺសំពត់ដែលគេដាក់ឬដេរថែមកុំឲ្យខ្វះមិនពេញខ្នាត : កាលបើភិក្ខុដេរចីវរ ខ្វះសាច់សំពត់ត្រូវយកអាគន្តុកប័ដផ្សំ (ព. វិ. ពុ.) ។
- អាគន្តុកប្បដិសណ្ឋារ ឬ - អាគន្តុកប្បដិសណ្ឋារៈ ការទទួលរាក់ទាក់ចំពោះអាគន្តុកៈ ។
- អាគន្តុកភត្ត ភត្តដែលទាយកប្រគេនចំពោះបព្វជិតជាអាគន្តុកៈ ។
- អាគន្តុកភិក្ខុ ភិក្ខុជាអាគន្តុកៈ ។
- អាគន្តុកវត្ត វត្តដែលភិក្ខុសាមណេរអ្នកនៅក្នុងអាវាសត្រូវធ្វើចំពោះភិក្ខុសាមណេរជាអាគន្តុកៈ ។ល។
Headley's Khmer-English Dictionary