Khmer Dictionary: អាចម៍កន្លង់
Chuon Nath's Khmer-Khmer Dictionary
-
អាចម៍កន្លង់
( ន.នាមសព្ទ )
[អាច់--]
( ព. ប្រ.ពាក្យប្រៀប ( ពាក្យប្រើចំពោះ ) )
កម្ទេចដែលកើតអំពីខួង, ស្វាន, ខៃ, ក្តារ (ដោយដែកកណ្តារ) ជាដើមស្រដៀងឬដូចកម្ទេចដែលកន្លង់ចោះ (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់ ឬ កម្ទេចដែកខួង ជាដើម) ។ ស្លឹកចេកទុំជាដើម ដែលញាត់បុកក្នុងប្រហោងកាំភ្លើងធំឲ្យណែនរំសេវ : បុកអាចម៍កន្លង់ឲ្យណែនល្អ ទើបបាញ់ឮខ្លាំង (ពាក្យក្រាបទូលក្សត្រិយ៍ថា មូលកន្លង់) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ អាចម៍ ថា មូល វិញ : រីពាក្យណាៗ ខាងដើមមានថា អាចម៍ៗនេះផ្សំ ត្រូវស្ដីថាមូល ខាងដើមទើបសម នឹងក្សត្រិយ៍ឧត្ដម ដែលត្រូវកោតក្រែង ។ ពាក្យ មូលកន្លង់ ជាវាចាផ្ចង់ ដោយក្តីរអែង គោរពមហាក្សត្រិយ៍ ជាព្រះគម្តែង ចាស់បូរាណតែង- តែស្ដីយ៉ាងហ្នឹង ។
Headley's Khmer-English Dictionary
-
No matching entries found!