Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អម្ពិល

Chuon Nath's Khmer-Khmer Dictionary
  1. អម្ពិល ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អម្ពល, អម្ល, អាម្ល) ជូរ; រស​ជូរ ។ ខ្មែរ​ប្រើ​ជា ន. ហៅ​ឈើ​ពួក​មួយ​ មាន​ដើម​ធំ​សាច់​ស្វិត ស្លឹក​ល្អិត​ៗ​មាន​រស​ជូរ, ផ្លែ​វែង​ៗ ផ្លែ​មួយ​ៗ ហៅ​ថា មួយ​កួរ, ខ្លះ​មាន​រស​ជូរ, សម្រាប់​ប្រើ​ជា​ម្ជូរ, ខ្លះ​មាន​រស​ផ្អែម​លាយ​ជូរ​បន្តិច​ៗ​សម្រាប់​ប្រើ​ជា​បង្អែម​ក៏​បាន; ស្លឹក​ខ្ចី​និង​ផ្កា​ប្រើ​ជា​បន្លែ​ស្ល​បាន ។ អម្ពិល​មាន​ឈ្មោះ ៣ ប្រភេទ​គឺ អម្ពិល​ក្តារ  ផ្លែ​ធំ​ៗ​សំប៉ែត​ៗ​មាន​រស​ជូរ​ច្រើន; អម្ពិល​ក្តាម  ឬ អម្ពិល​អាចម៍​ឆ្មា  ផ្លែ​តូច​ៗ​មូល​ៗ​ច្រើន​តែ​មាន​រស​ជូរ​អែម​ល្មម​ឆ្ងាញ់; អម្ពិល​ផ្អែម  ច្រើន​តែ​មាន​ផ្លែ​តូច​ៗ មាន​រស​ផ្អែម​លាយ​ជូរ​បន្តិចបន្តួច។ អម្ពិល​ទាំង ៣ ប្រភេទ​នេះ​មាន​ដើម​និង​ស្លឹក​តែ​បែប​មួយ ផ្សេង​គ្នា​តែ​សណ្ឋាន​ផ្លែ​និង​រស​ជាតិ​ផ្លែ, ជា​ឈើ​ងាយ​កើត, រស់​នៅ​បាន​យូរ​អង្វែង​ឆ្នាំ, ជា​ឈើ​មាន​ប្រយោជន៍​ដ៏​សំខាន់​មួយ​យ៉ាង​ក្នុង​កម្ពុជ​រដ្ឋ, គួរ​ឧស្សាហ៍​ដាំ​នៅ​ទី​ដី​ដែល​មាន​ទំនង​គួរ​ដាំ​បាន ដូច​យ៉ាង​ក្បែរ​ចញ្ចើម​ថ្នល់​ជាដើម : ឆ្នាំ​នេះ​អម្ពិល​មាន​តម្លែ មួយ​ហាប ២៥ រៀល ។
  2. អម្ពិលទឹក ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ ដើម​មាន​បន្លា​រង្វើល​ៗ ស្លឹក​តូច, សាច់​ផ្លែ​មាន​រស​ផ្អែម​ចត់​ល្មម​បរិភោគ​បាន, គ្រាប់​ខ្មៅ ងាយ​បណ្តុះ​ដាំ, គេ​ច្រើន​ដាំ​ធ្វើ​ជា​របង​រស់ នៅ​បាន​យូរ​ឆ្នាំ, កាល​ណា​លូតលាស់​ហួស​ប្រមាណ គេ​កាត់​តម្រឹម​ឲ្យ​សមរម្យ​បាន​ដោយ​ងាយ : របង​អម្ពិល​ទឹក ។
  3. អម្ពិលប្រក់ផ្លែ ( ន.នាមសព្ទ )
    ឈ្មោះ​តិណជាតិ​ស្ទើរ​ជា​ឈើ​មួយ​ប្រភេទ​ដើម​រឹង​ស្លឹក​ល្អិត​ៗ, ដុះ​ហែ​ជា​ជួរ​តាម​ធាង, ផ្លែ​ល្អិត​ៗ​ចេញ​ស្កះ​តាម​ខ្នង​ធាង​ហាក់​ដូច​គេ​ប្រក់, មាន​រស​ជាតិ​ល្វីង​ខ្លាំង; គេ​ច្រើន​យក​មក​ស្ងោរ​ផឹក​កែ​រោគ​គ្រុន ។
Headley's Khmer-English Dictionary
  1. អម្ពិល ( adj ) [ʔɑmpil]   - detail »
    to be sour, acidic (in taste)
  2. អម្ពិល ( n ) [ʔɑmpil]   - detail »
    tamarind (tree) (Tamarindus indica)


Prohok Solutions @2017 : Learn Khmer | Khmer Calendar