Khmer Dictionary: អាចារ្យ
Chuon Nath's Khmer-Khmer Dictionary
-
អាចារ្យ
( ន.នាមសព្ទ )
[--ចា ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាចាយ៌, ខ្មែរប្រើជា អាចារ្យ ដើម្បីឲ្យស្រួលងាយមើល; អាចរិយ) អ្នកប្រដៅឬហាត់មារយាទ; អ្នកប្រព្រឹត្តល្អ, អ្នកកាន់ត្រឹមត្រូវ, អ្នកត្រឹមត្រូវ, អ្នកដែលសិស្សត្រូវគោរព, អ្នកធ្វើប្រយោជន៍ដល់សិស្ស, អ្នកបង្រៀនចំណេះគេ, គ្រូ, គ្រូបង្រៀន : សិស្សមានវិជ្ជាដោយសារអាចារ្យខំប្រឹងបង្រៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាចរិយទៀតផង) ។ ក្នុងគម្ពីរពុទ្ធសាសនាថា អាចារ្យ មាន ៥ ប្រភេទគឺ ១-
- បព្វជ្ជាចារ្យ អាចារ្យបំបួស គឺភិក្ខុអ្នកបំបួសកុលបុត្រឲ្យបានជាសាមណេរ; ២-
- ឧបសម្បទាចារ្យ ភិក្ខុអ្នកសូត្រញត្តិចតុត្ថកម្មវាចាឲ្យសាមណេរបានឧបសម្បទាជាភិក្ខុភាព (លោកគ្រូសូត្រ); ៣-
- ឧទ្ទេសាចារ្យ អាចារ្យបង្រៀនបាលី; ៤-
- និស្សយាចារ្យ អាចារ្យអ្នកឲ្យនិស្ស័យ គឺភិក្ខុអ្នកទទួលភារៈឲ្យសិស្សនៅអាស្រ័យនឹងខ្លួនផង (គ្រូទទួលបន្ទុក); ៥-
- ធម្មាចារ្យ អាចារ្យអ្នកបង្រៀនធម៌អាថ៌ឬបង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗ (ហៅ វិជ្ជាចារ្យ ឬ វិទ្យាចារ្យ,
- សិប្បាចារ្យ ឬ - សិល្បាចារ្យ ជាដើម តាមរូបសព្ទចំណេះដែលបង្រៀនក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អន្តេ-វាសិក និង សិស្ស ផង) ។ ពាក្យថា អាចារ្យ នេះខ្មែរហៅបានច្រើនយ៉ាងទៅទៀតតាមដំណើរដែលគួរប្រកបហៅ, ដូចជា អាចារ្យកម្មដ្ឋាន គ្រូបង្រៀនកម្មដ្ឋាន (រាប់ចូលក្នុង ធម្មាចារ្យ) ។ អាចារ្យកាន់ពេលា អ្នកដែលពិនិត្យមើលហើយកំណត់ឫក្សពារពេលាល្អឲ្យគូស្វាមីភរិយាក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
- អាចារ្យកោរជុក ឬ --កោរសក់ អ្នកដែលពិនិត្យមើលឫក្សពារហើយកំណត់វេលាឲ្យគេក្នុងមង្គលកោរជុក ។
- អាចារ្យបញ្ចុះធាតុ អ្នកដែលចេះក្បួនឬពិធីបញ្ចុះធាតុ ។
- អាចារ្យយោគី អាចារ្យជាប្រមុខនៃអ្នកភ្លុកទាំង ៤ នាក់ក្នុងការធ្វើឈាបនកិច្ច ឬអាចារ្យនាំមុខសព (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យោគិន ឬ យោគី ផង) ។
- អាចារ្យវត្ត ឬ - អាចារ្យសម្រាប់វត្ត ឧបាសកដែលជាប្រមុខក្នុងការចាត់ចែងកិច្ចការផ្សេងៗក្នុងវត្ត (ក្នុងសម័យបុរាណហៅ អារាមិក ឬ អារាមិកជន; សម័យបច្ចុប្បន្ននេះ លុះតែមន្រ្តីអ្នករាជការរដ្ឋបាលក្នុងនាទីយល់ព្រមផង ទើបធ្វើជាអាចារ្យវត្តបាន) ។ល។
-
អាចារ្យ--
(មើលក្នុងពាក្យ អាចារ្យ) ។
Headley's Khmer-English Dictionary
-
អាចារ្យ
( n )
[ʔaacaa]
- detail »
teacher, layman who acts as liaison between the Buddhist clergy and the lay people; master of religious ceremonies; practitioner of traditional rituals and healer (According to Buddhist teachings there are five kinds of អាចារ្យ : (1) បព្វជ្ជាចារ្យ monks who ordain laymen into the priesthood (2) ឧបសម្បទាចារ្យ monks who ordain junior monks as senior monks (3) ឧទ្ទេសាចារ្យ teachers of Pali (4) និស្សយាចារ្យ supervising teachers (5) ធម្មាចារ្យ teachers of the Dharma)