Khmer Dictionary: អាឌម្ពរ
Chuon Nath's Khmer-Khmer Dictionary
-
អាឌម្ពរ
( ន.នាមសព្ទ )
[--ឌ័ម-ពៈរៈ ឬ ព ]
or អាឡម្ពរ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ស្គរធំសម្រាប់វាយឲ្យឮខ្លាំងជាអាណត្តិសញ្ញាក្នុងកាលដែលមានមហាភ័យក្នុងក្រុង ដូចយ៉ាងភ្លើងឆេះផ្ទះច្រើនក្នុងក្រុងឬមានទ័ពលុកចូលក្រុងជាដើម (ស្គរនេះគេដាក់តែនៅទីខ្ពស់ស្រឡះ ត្រង់កណ្តាលក្រុង); ស្គរសម្រាប់វាយភ្ជុំកងទ័ព, ស្គរទ័ព ។
- អាឌម្ពរសញ្ញា (--ឌ័ម-ពៈរៈ--) ការចំណាំដោយឮសូរស្គរអាឌម្ពរ ។
- អាឌម្ពរសព្ទ (--ឌ័ម-ពៈរៈស័ប) សូរអាឌម្ពរ (ស្គរធំនោះ) ។
Headley's Khmer-English Dictionary
-
អាឌម្ពរ
( n )
[ʔaadampeaʔreaʔ]
large drum used to warn the public in emergencies / to gather troops during wartime