Khmer Dictionary: អាទរ
Chuon Nath's Khmer-Khmer Dictionary
-
អាទរ
( ន.នាមសព្ទ )
[--ទៈរៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីអើពើ, ការគោរព; ការយកចិត្តទុកដាក់; ការប្រុងប្រយ័ត្ន; ការស្រវាស្រទេញ, ការនាំពា ។ ព. ផ្ទ. អនាទរ ។
- អាទរប្បដិសណ្ឋារ ការទទួលរាក់ទាក់ដោយគោរព, ដោយស្រវាស្រទេញ (ព. ផ្ទ. អនាទរប្បដិសណ្ឋារ) ។
- អាទរប្រតិបត្តិ ប្រតិបត្តិដោយយកចិត្តទុកដាក់, ដោយគោរព (ព. ផ្ទ. អានាទរប្រតិបត្តិ)។
- អាទរភាព ភាវៈនៃសេចក្ដីអើពើ (ព. ផ្ទ. អនាទរភាព) ។
- អាទរមិត្ត ឬ - --មិត្រ មិត្រដែលរាប់រកគ្នាដោយយកចិត្តទុកដាក់ (វេវ. ទឡ្ហមិត្ត ។ ព. ផ្ទ. អនាទរមិត្ត) ។ល។
Headley's Khmer-English Dictionary