Khmer Dictionary: អាប័ណ (--ប័ន)
Chuon Nath's Khmer-Khmer Dictionary
-
អាបណ
( ន.នាមសព្ទ ) [--ប៉ៈណៈ] or អាប័ណ (--ប័ន) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អាបណ) ផ្សារ (ផ្សារលក់ទំនិញ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ផ្សារ ទៀតផង ។ ខ្មែរក្នុងសម័យបុរាណប្រើពាក្យ អាប័ណ នេះ ។
- អាបណគ្រឹះ ឬ - អាបណាគារ ផ្ទះផ្សារ (វេវ. វិក្កយាគារ ឬ វិក្រយាគារ) ។
- អាបណដ្ឋាន ឬ
- --ស្ថាន ទីផ្សារ ។
- អាបណពាណិជ អ្នកលក់ទំនិញក្នុងផ្សារ (អ្នកផ្សារ); ស្ត្រីជា អាបណពាណិជា ។
- អាបណវណិជ្ជ ឬ - --វណិជ្យ ទំនិញផ្សារ (ប្រើជា អាបណភណ្ឌ, អាបណវិក្កាយិក, អាបណវិក្រាយិក “របស់ដែលត្រូវដាក់លក់ក្នុងផ្សារ” ក៏បាន) ។ បើផ្សំជាបទសមាស រៀងភ្ជាប់ពីខាងចុងគុណសព្ទឯទៀតជា ចុល្លាប័ណ ឬ ចូឡាប័ណ ផ្សារតូច; បកិណ្ណកាប័ណ ផ្សាររាយរង; មហន្តាប័ណ ផ្សារធំ; អធិកាប័ណ ផ្សារហ៊ឹកហ៊ាក់ ។ល។
Headley's Khmer-English Dictionary
-
No matching entries found!