Khmer Dictionary: អារក្ស
Chuon Nath's Khmer-Khmer Dictionary
-
អារក្ខ
( ន.នាមសព្ទ )
[--រ៉ាក់ ]
or អារក្ស
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
ការបីបាច់, ការថែទាំឬមើលថែទាំ, ការគ្រប់គ្រង, ការកាន់កាប់រក្សា, ការថែរក្សាដោយយកចិត្តទុកដាក់; ដំណើរជួយរក្សាការពារ ។ ខ្មែរហៅខ្មោចល្បាក់សា, ខ្មោចមេមត់ឬបិសាច, អសុរកាយដែលកាន់កាប់ ថា អារក្ស សំដៅសេចក្ដីថា “ខ្មោចអ្នកបីបាច់រក្សា” : លៀងអារក្ស, អារក្សចូល, រូបអារក្ស, ភ្លេងអារក្ស, សព្ទអារក្ស ។
- អារក្សត្បាល់ ឈ្មោះល្បែងក្មេងមួយប្រភេទលេងក្នុងវេលាយប់ខែភ្លឺ, មានក្មេងម្នាក់ទទូរសំពត់អង្គុយលើត្បាល់ធំផ្កាប់ ធ្វើជារូបអារក្ស, មានក្មេងច្រើននាក់អង្គុយព័ទ្ធជុំវិញ ច្រៀងទះដៃរាយទំនុក, ក្មេងដែលអង្គុយលើត្បាល់នោះធ្វើអាការកិរិយាដូចជាខ្មោចអារក្សចូល (ជាល្បែងលំអក់ព័ណ៌, មានតែក្នុងសម័យពីដើម) ។
- អារក្សទឹក បិសាចអ្នករក្សាទឹក, ខ្មោចចាំទឹកឬខ្មោចទឹក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។
- អារក្ខទេវតា, អារក្ខទេព ឬ អារក្ស-- (--រ៉ាក-ខៈ-- ឬ --រ៉ាក់-ក្សៈ--) ទេវតាអ្នកបីបាច់រក្សាមនុស្ស (ហៅ ទេពារក្ខ, ទេវារក្ខ ឬ--រក្ស ក៏បាន ទេព្រ័ក្ស ក៏បាន) ។
- អារក្សព្រៃ បិសាចរក្សាព្រៃ, ខ្មោចព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាក្ស័ស ផង) ។ល។
Headley's Khmer-English Dictionary
-
អារក្ស
See: អារក្ខ