Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាស្រ័យ

Chuon Nath's Khmer-Khmer Dictionary
  1. អាស្រ័យ ( ន.នាមសព្ទ ) [--ស្រៃ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អាឝ្រយ ឬ​ជា អាឝយ មាន​សេចក្ដី​ស្រដៀង​គ្នា; បា. អាសយ) ទី​តាំង; ទី​សម្នាក់, ទី​នៅ, ទី​ជ្រក; ទី​ពឹងពាក់, ទី​ពំនាក់ ។ ខ្មែរ​ប្រើ​ជា កិ. សំដៅ​សេចក្ដី​ច្រើន​យ៉ាង​គឺ “ពឹងពាក់, ជ្រកកោន, ប្រព្រឹត្ត​ទៅ​បាន​ដោយសារ” : បុត្រ​អាស្រ័យ​មាតា​បិតា; សិស្ស​អាស្រ័យ​គ្រូ; ខ្ញុំ​រក​ប្រាក់​បាន​អាស្រ័យ​កម្លាំង​រែក​សែង ។ នៅ, សម្នាក់ ឬ​សំចត​នៅ, សម្រាក​នៅ : ខ្ញុំ​មក​អាស្រ័យ​ផ្ទះ​អ្នក​៣​ដង​នេះ​ហើយ ។ បរិភោគ​ភោជនាហារ : ឯង​រាល់​គ្នា ចាំ​អី​ក៏​មិន​អាស្រ័យ​បាយ​ពី​ថ្ងៃ​ពី​ភ្លឺ​ឲ្យ​ហើយ​ទៅ ! ។ ដេក : យប់​ជ្រៅ​ណាស់​ហើយ​នាំ​គ្នា​អាស្រ័យ​ដំណេក​ទៅ ! ។ ជួយ​គ្នា​ឬ​ពឹងពាក់​គ្នា​ទៅ​វិញ​ទៅ​មក : ខ្ញុំ​អាស្រ័យ​អ្នក​ៗ​អាស្រ័យ​ខ្ញុំ ។ល។ ប្រើ​ជា និ. ក៏​មាន “ព្រោះ, ព្រោះ​តែ, ព្រោះ​ហេតុ​តែ, ដោយសារ, ដោយសារ​តែ” : វារិ​ជាត​មាន​ឈូក​និង​ព្រលិត​ជាដើម ដុះ​លូត​លាស់​អាស្រ័យ​ទឹក​និង​ភក់ ។ល។
Headley's Khmer-English Dictionary
  1. អាស្រ័យ ( v ) [ʔaasray]
    to live at, take up residence, take shelter, make one's home, settle down to live; to live at (someone else's) expense, to stay / remain for a short while.
  2. អាស្រ័យ ( n ) [ʔaasray]
    place, location, site, dwelling, living quarters
    Eg. ជនបរទេសដែល នៅអាស្រ័យប្រកបរបរក្នុងប្រទេសដទៃ: foreigner who lives and works in another country
  3. អាស្រ័យ ( v ) [ʔaasray]
    to eat; to drink
  4. អាស្រ័យ ( v ) [ʔaasray]
    to help one another, help, give aid; to be engendered (by something); to depend on, rely on; to resort to
  5. អាស្រ័យ ( v ) [ʔaasray]
    to benefit from
  6. អាស្រ័យ ( v ) [ʔaasray]
    to take, to receive
  7. អាស្រ័យ ( prenp. & conj. ) [ʔaasray]
    because of, on the basis of, based on; with


Prohok Solutions @2017 : Learn Khmer | Khmer Calendar