Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អឺយ

Chuon Nath's Khmer-Khmer Dictionary
  1. អឺយ ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​កែប​ស៊ែម ប្រើ​ក្នុង​កាព្យ​ឬ​សម្រាប់​ស្រែក​បង្អូស​សំឡេង​ឲ្យ​វែង​រលាក់​រលែក​តាម​លំនាំ​បទ​ប្រើ​ក្នុង​ខាង​ដើម​សង្កាត់​ចម្រៀង, ប្រើ​ក្នុង​ខាង​ចុង​ចប់; ប្រើ​សំឡេង​ខ្ពស់​ជា អឺ៎យ ក៏​មាន​ តាម​លំនាំ​សំឡេង​ដែល​ត្រូវ​ប្រើ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឺយរ៉ា ក្នុង​ពាក្យ រ៉ា ផង) ។ កិ. (ព. ប្រ.) ទើប​តែ​​នឹង​ផ្តើម​និយាយ, តាំង​ផ្តើម​ថា, ចេញ​ថា : គ្រាន់​តែ​អឺយ​ឡើង​គេ​អាច​ដឹង​បាន​ថា​ចេះ​ឬ​ល្ងង់​ទៅ​ហើយ (ប្រៀប​ប្រដូច​នឹង​គេ​ស្រែក​ច្រៀង​ថា អឺយ) ។ គួរ​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ពាក្យ អឺយ និង​ពាក្យ អើយ (អ្ហើយ) ក្នុង​កាព្យ​និង​ចម្រៀង, គឺ​កុំ​ថា អឺយ ជា​ អើយ ឬ អើយ ជា អឺយ ឡើយ, ដូច​ជា​កាព្យ​ថា : បង​អើយ​ម្តេច​ឡើយ​ក៏​មិន​ស្ដី... (ត្រូវ​ថា បង​អ្ហើយ ឬ បង​ង៉ើយ) ទើប​ចួន​គ្នា​នឹង ឡើយ, កុំ​ថា បង​អឺយ ដែល​ត្រូវ​ចួន​គ្នា​នឹង ឡឺយ, ទៅ​វិញ ។ កាព្យ​មាន​ពាក្យ អើយ (អ្ហើយ) ថា : ឱ​លោក​តា​អើយ សុំ​កុំ​ឆ្លង​ឆ្លើយ​ទៅ​រក​វា​អី ព្រោះ​វា​កោង​កាច កំណាច​អប្រីយ៍ ក្រោយ​កុំ​ស្រដី ទៅ​រក​វា​ទៀត ។ (ត្រូវ​ថា តា​អ្ហើយ កុំ​ថា តា​អឺយ ឬ តា​រ៉ើយ) ។ កាព្យ​ប្រើ​ពាក្យ អឺយ ខាង​ចុង​ចប់​ថា : កាព្យ​នេះ​ប្រែ​ចេញ​ពី​បាលី ខ្ញុំ​រាយ​សេចក្ដី​តាម​ជើង​កាព្យ ឲ្យ​ចាប់​ចួន​គ្នា​ជា​ដរាប រាបសា​ចែង​ចប់​ប៉ុណ្ណេះ​អឺយ​ៗ ។ (ដូច​គ្នា​នឹង... ប៉ុណ្ណេះ​ឯង ឬ ប៉ុណ្ណេះ​ហោង ឬ​ក៏​ ប៉ុណ្ណេះ​ហើយ ដែរ) ។ ពាក្យ អឺយ នេះ​ជួន​កាល​ប្រើ​សំឡេង​ថា អ្ហឺយ ក៏​មាន សម្រាប់​ស្រែក​ហៅ​គ្នា​ពី​ចម្ងាយ, ដូច​ជា បង​អឺយ ! អឺះ​បង ! បង​ឆ្លើយ​ថា អឺះ ! ។ បើ​ស្រែក​ហៅ​បង្អូស​សំឡេង​ខ្ពស់​វែង ត្រូវ​សរសេរ​ជា អឺ៎យ, អឺ៎ះ ក៏​បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឺះ, អឺះ, អើយ ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. អឺយ ( v ) [ʔəɨy]
    to speak, open one's mouth and speak
  2. អឺយ ( i ) [ʔəɨy]
    hey... (exclamation used to attract someone's attention) (4) in VERB1 + អឺយ​ + VERB1 to really VERB, to VERB a lot, well, (I've) been VERB + ing a long time (var. VERB1 + អើយ + VERB1)
    Eg. ចាំអឺយចាំ: well finally! at last! at long last!
  3. អឺយ ( i ) [ʔəɨy]
    generally untranslatable exclamation used esp. in poetry and songs to finish out a line


Prohok Solutions @2017 : Learn Khmer | Khmer Calendar