Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អើយ

Chuon Nath's Khmer-Khmer Dictionary
  1. អើយ ( និ.និបាតសព្ទ ) [អ្ហើយ ]
    ពាក្យ​សម្រាប់​កែមស៊ែម​ពី​ខាង​ចុង​ពាក្យ​អាលបនៈ ដែល​គួរ​ប្រកប​ប្រើ ឲ្យ​មាន​សំឡេង​វែង​ស្រួល​មាត់, ដូច​ជា អ្នក​អើយ, នាង​អើយ, សម្លាញ់​អើយ, ប្អូន​អើយ, កម្ម​អើយ, យាយ​អើយ, ម្ចាស់​អើយ ។ល។ ពាក្យ​ដែល​មាន​អក្សរ​ប្រកប​យ៉ាង​នេះ​ថា​បាន​ពីរ​យ៉ាង​គឺ​ថា “អ្នក​អ្ហើយ, នាង​អ្ហើយ,... យាយ​អ្ហើយ, ម្ចាស់​អ្ហើយ” ក៏​បាន; ថា តាម​សំឡេង​អក្សរ​ប្រកប​ខាង​ចុង​ជា “អ្នក​កើយ, នាង​ង៉ើយ,... និយាយ​យ៉ើយ, ម្ចាស់​សើយ” ដូច្នេះ ក៏​បាន (ត្រូវ​សរសេរ​ជា អើយ ដូច​ដែល) ។ ប៉ុន្តែ​បើ​អក្សរ​ប្រកប​ដែល​ផ្សំ​ខ្យល់​សំឡេង​មិន​ស្រួល​ស្ដាប់, ដូច​ជា ព្រះ​អង្គ​អើយ, ភិក្ខុ​អើយ, ទុក្ខ​អើយ, ព្រះ​ពុទ្ធ​អើយ យ៉ាង​នេះ​ត្រូវ​ថា​បាន​តែ អ្ហើយ ជា​ដាច់​ខាត (កុំ​ថា “ព្រះ​អង់​គើយ, ភិក​ខ្វើយ, ទុក​ខើយ, ព្រះ​ពុត​ឆើយ”; ត្រូវ​ថា “ព្រះ​អង់​អ្ហើយ, ភិក​អ្ហើយ, ទុក​អ្ហើយ, ព្រះ​ពុត​អ្ហើយ”) ។ ឬ​ពាក្យ​ដែល​ឥត​មាន​អក្សរ​ប្រកប, ដូច​ជា​ តា​អើយ, បា​អើយ, មា​អើយ, ពូ​អើយ យ៉ាង​នេះ​ក៏​ត្រូវ​ថា​បាន​តែ​ អ្ហើយ ដែរ (កុំ​ថា “តា​រ៉ើយ, បា​រ៉ើយ, មា​រ៉ើយ, ពូ​រ៉ើយ ឬ ពូ​វ៉ើយ”; ត្រូវ​ថា “តា​អ្ហើយ, មា​អ្ហើយ, ពូ​អ្ហើយ”) ។ ប្រើ​សំឡេង​ខ្ពស់​ជា អើ៎យ ក៏​បាន តាម​ទំនង​ដែល​ត្រូវ​ប្រើ​សូរ​ខ្ពស់ (ត្រូវ​ប្រយ័ត្ន​កុំ​ប្រើ​ពាក្យ អើយ “អ្ហើយ” ជា អឺយ ឬ អ្ហឺយ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អឺយ ផង ។
Headley's Khmer-English Dictionary
  1. អើយ ( i ) [ʔaəy, ʔəəy]
    familiar vocative particle used after names of persons, titles, kinship terms and certain other words to indicate affection, pity, depression, or despair. In some cases, with inanimate words, it may serve to personify them. It may also be used in calling someone or trying to attract someone's attention
    Eg. សំឡាញ់អើយ: friend, buddy;


Prohok Solutions @2017 : Learn Khmer | Khmer Calendar