Khmer Dictionary: ឥន្រ្ទកីល
Chuon Nath's Khmer-Khmer Dictionary
-
ឥន្រ្ទកីល
( ន.នាមសព្ទ )
[អិន-ទ្រៈកិល]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឥន្ទខីល) សសរគោល; គោលដែលបោះឬដាំទុកជាគ្រឿងសម្គាល់ផ្ចិតកណ្ដាលឬព្រំប្រទល់នៃដី, នគរ, ដែន, ខែត្រ, ស្រុក ជាដើម; ធរណីទ្វារធំៗ ។ ខ្មែរប្រើពាក្យនេះជាឈ្មោះដុំថ្មដែលជាគោលត្រង់កណ្ដាលឬជាផ្ចិតនៃខណ្ឌសីមា ហៅថា
- សីមាឥន្រ្ទកីល ឬហៅកាត់ខ្លីថា
- សីមាកីល ក៏បាន; ដុំថ្មនេះពុំរាប់ថាជានិមិត្តនៃខណ្ឌសីមាឡើយ ។ ថ្មគោលនេះប្រហែលជាក្នុងបុរាណសម័យ, កាលដែលមានប្រើសីមាធំៗនៅឡើយ, លោកបោះទុកជាគ្រឿងសម្គាល់ទីពាក់កណ្ដាលឬផ្ចិតនៃសីមារបស់លោកទេដឹង (?), ក្នុងវិន័យឥតមាននិយាយ ។
Headley's Khmer-English Dictionary
-
No matching entries found!