Khmer Dictionary: ឧច្ចារ
Chuon Nath's Khmer-Khmer Dictionary
-
ឧច្ចារ
( ន.នាមសព្ទ )
[អ៊ុច-ចារ៉ៈ]
or ឧច្ចារៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧច្ចារ) លាមក, វច្ចៈ (ព. សា. អាចម៍) : ទល់ឧច្ចារៈ ទល់លាមក ។
- បន្ទោឧច្ចារៈ បត់ជើងធំ ។
- បន្ទោឧច្ចារៈបស្សាវៈ បត់ជើងធំតូច ។
- ឧច្ចារកិច្ច កិច្ចដោយឧច្ចារៈ គឺការបន្ទោឧច្ចារៈ ។
- ឧច្ចារដ្ឋាន ឬ
- --ស្ថាន ទីសម្រាប់បន្ទោឧច្ចារៈ; បង្គន់បត់ជើងធំ, វច្ចដ្ឋាន, វច្ចកុដិ ។
- ឧច្ចារមគ្គ ឬ
- --ទ្វារ ទ្វារបាត ឬទ្វារធំ ។
- ឧច្ចាររោគ រោគរាករូស; រោគដែលបណ្តាលពីឧច្ចារៈ (មានក្លន, ប្រដិតជាដើម) ។ល។
Headley's Khmer-English Dictionary