Khmer Dictionary: ឧត្ដរ
Chuon Nath's Khmer-Khmer Dictionary
-
ឧត្ដរ
( គុ.គុនសព្ទ, ន.នាមសព្ទ )
[អ៊ុត-ដ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្ពស់; លើ; ឆ្វេង; ក្រោយ; ខាងលើ; ខាងខ្ពស់; ខាងជើង; ខាងឆ្វេង; ខាងចុង; ខាងក្រោយ : ទិសឧត្ដរ ទិសខាងជើង ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អ៊ុត-តៈរ៉ៈ (ចួនថា អ៊ុត-ដ តាមទម្លាប់ស្រួលមាត់), ដូចជា ឧត្ដរកាយ រាងកាយប៉ែកខាងលើ; រូបកាយខ្ពស់ ។
- ឧត្ដរកាល អនាគតកាល ។
- ឧត្ដរកុរុ ឬ - ឧត្ដរកុរុទ្វីប ឈ្មោះមហាទ្វីបមួយនៅក្នុងទិសាភាគខាងជើងភ្នំសិនេរុ (តាមភូមិសាស្រ្តបុរាណ); ខ្មែរច្រើនហៅក្លាយជា
- ឧត្ដរករោទ្វីប (អ៊ុត-ដ-កៈរ៉ោ--) ឧត្ដរទិសាភាគ ប៉ែកទិសខាងជើង ។
- ឧត្ដរនិកាយ ពួកខាងជើង គឺពួកពុទ្ធសាសនិកខាងលទ្ធិមហាយាន (ព. ផ្ទ. ទក្ខិណនិកាយ) ។
- ឧត្ដរប័ដ សំពត់សម្រាប់ពានា ឬសំពត់បង់ក, សំពត់ដណ្ដប់ (ហៅ ឧត្ដរពស្រ្ត ឬ --ព័ស្រ្ត ក៏បាន) ។
- ឧត្ដរលុប ឬ - --លោប (ព. វ.) លុបអក្សរឬបទខាងចុង, ដូចជា អាដានាដិយៈ > អាដានា; ឪពុក > ឪ ជាដើម ។
- ឧត្ដរាព័ត៌ ឬ - ឧត្ដរាវដ្ដ ដំណើរវិលទៅខាងធ្វេង ដើរជាឧត្ដរាព័ត៌ ដើរវិលទៅខាងឆ្វេងជុំវិញទីណាមួយ : ហែសពជាឧត្ដរាព័ត៌បីជុំបារាំកំពូល រួចហើយលើកសពទៅតម្កល់លើជើងថ្ករ (តាមទម្លាប់ខ្លះ) ។ ព. ផ្ទ. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ដ។
- ឧត្ដរាភិមុខ ដែលមានមុខបែរចំទៅខាងជើង ។
- ឧត្ដរាសង្គ (--សង់) សំពត់ពានា, សំពត់បង់ក (វេវ. ឧត្ដរប័ដ, ឧត្ដរពស្រ្ត) ។ ព. ពុ. ចីពរ : ភិក្ខុតម្រួតឧត្ដរាសង្គជាមួយនឹងសង្ឃាដី ហើយឃ្លុំជាបរិមណ្ឌល ដើរចូលទៅក្នុងភូមិ ។
- ឧត្តរាសាឍ (ឈ្មោះនក្សត្រទី ២១; ខែអាសាឍក្រោយ; ខ្មែរធ្លាប់ប្រើតែ ទុតិយាសាឍ ។
- បុញ្វសាឍ ឈ្មោះនក្សត្រទី ២០; ខែអាសាឍមុន; ខ្មែរធ្លាប់ប្រើតែបឋមាសាឍ ឬ ប្រថមាសាឍ) ។ល។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧត្ដរៈ, ឧត្ដរា, ឧត្ដរោ, ឧត្តរំ (អ. ថ. --រុ័ង) ក៏បាន តាមគួរដល់ការប្រកប; ផ្លាស់ រ ជា ល > ឧត្តល, ឧត្តលា, ឧត្តលោ ក៏បាន (អ. ថ. អ៊ុត-ដល់, --តៈល៉ា, -តល៉ោ) ។
Headley's Khmer-English Dictionary
-
No matching entries found!