Khmer Dictionary: ឧត្តរិ
Chuon Nath's Khmer-Khmer Dictionary
-
ឧត្តរិ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[អ៊ុត-តៈរ៉ិ]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(ឧត្តរិ ឬ ឧត្តរឹ; ច្រ. ប្រ. ជា ឧត្តរឹ) ក្រៃលែង, លើសលែង, លើសទៅទៀត; ច្រើនលើសទៅទៀត; ដែលជាងគេ; តទៅ, តទៅទៀត; ទៀត; ខាងលើ : សម្ដីឧត្តរិ សម្ដីលើសពីធម្មតា ។ ខ្មែរប្រើសំដៅសេចក្ដីថា “សម្ដីលើសពីហេតុពិត, សម្ដីបំផ្លើស, សម្ដីភូតភរ” ក៏មាន ។
- មនុស្សឧត្តរិ មនុស្សវិសេសក្រៃលែងជាងមនុស្សធម្មតា (ឧត្តរិមនុស្ស) ។ ខ្មែរប្រើជា “មនុស្សអ្នកអួតអាងហួសហេតុ, មនុស្សភូតភរ” ។
- ឧត្តរិគមនាគម ការទៅមកបន្តគ្នាមិនដាច់ ។
- ឧត្តរិត្រីមាស លើសពីបីខែ, ជាងបីខែ ។
- ឧត្តរិទ្វិរត្ត លើសពីពីរយប់, ជាងពីរយប់ ។
- ឧត្តរិភង្គ (--ភ័ង-គៈ ឬ ភ័ង) ឈ្មោះសម្លខាប់មួយប្រភេទ (លោកអ្នកចេះបាលីខ្លះយល់ថា សម្លការី ប៉ុន្តែតាមសេចក្ដីពន្យល់ក្នុងវិន័យថា ឧត្តរិភង្គ នេះជា ព្យញ្ជនាហារ គឺជាម្ហូបខាប់ឬម្ហូបគោក បែបដូចជា ម្ហូបភ្លា ទេដឹង ?) ។
- ឧត្តរិមគ្គ មគ្គថ្នាក់លើ (ព. ព.) ។
- ឧត្តរិមនុស្ស មនុស្សអ្នកមានគុណវិសេសលើសលែងជាងមនុស្សធម្មតា គឺមនុស្សអ្នកបានសម្រេចធម្មវិសេសមានឈានជាដើម រហូតដល់មគ្គផលនិញ្វន : ព្រះអរហន្តជាឧត្តរិមនុស្សក្នុងលោក ។
- ឧត្តរិមនុស្សធម្ម ធម៌របស់ឧត្តរិមនុស្ស ។
- ឧត្តរិលាភ លាភដ៏លើសលុប; លាភដែលចេះតែបានច្រើនៗមិនដាច់; លាភសម្រាប់ឧត្តរិមនុស្ស; លាភដែលមនុស្សសាមញ្ញមិនអាចនឹងបាន ។ល។
Headley's Khmer-English Dictionary
-
ឧត្តរិ
( adj )
[ʔuttaʔreʔ]
to be extreme, excessive, exaggerated, more than, over.
-
ឧត្តរិ
( adv )
[ʔuttaʔreʔ]
extremely; over