Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧទាហរណ៍

Chuon Nath's Khmer-Khmer Dictionary
  1. ឧទាហរណ៍ ( ន.នាមសព្ទ ) [អ៊ុទា-ហ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧទាហរណ; < ឧត៑ > ឧទ៑ “ខ្ពស់; ឡើង” + អាហរណ “ការ​នាំ​មក”; < ឧ + ទ- អាគម + អាហរណ) ការ​លើក​ឡើង​ឲ្យ​ឃើញ, ការ​នាំ​មក​ពន្យល់​ឬ​ចង្អុល​ឲ្យ​ឃើញ; ព័ស្តុតាង, បែប​យ៉ាង, តួយ៉ាង; គ្រឿង​អាង, សំអាង : ពាក្យ​មាន​ឧទាហរណ៍; នាំ​ឧទាហរណ៍​មក​សម្តែង​ឲ្យ​ឃើញ​ច្បាស់; ដូច​មាន​ឧទាហរណ៍​ថា ... ។
    - ឧទាហរណ៍​បរិយាយ បរិយាយ​ដោយ​មាន​ឧទាហរណ៍​ផង ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ​សរសេរ​ជា ឧទាហរណ (អ៊ុទាហៈរៈណៈ), ដូច​ជា
    - ឧទាហរណ​កថា កថា​មាន​ឧទាហរណ៍​ជា​អាង​ឬ​កថា​ជា​ឧទាហរណ៍ ។
    - ឧទាហរណ៍​គំរូ ឧទាហរណ៍​ជា​បែប​យ៉ាង​ជាក់​ស្តែង​ចង្អុល​ឲ្យ​ឃើញ​ច្បាស់​ក្រឡែត (បារ. exemple typique) ។
    - ឧទាហរណ​និទស្សន៍ (--និទស់) ការ​ចង្អុល​ឧទាហរណ៍​ឲ្យ​ឃើញ, ការ​ទាញ​យក​បែប​យ៉ាង​មក​ជា​អាង ។
    - ឧទាហរណ​និទាន ឬ
    - --វត្ថុ និទាន​ឬ​រឿង​ជា​តួយ៉ាង ។ល។
Headley's Khmer-English Dictionary
  1. ឧទាហរណ៍ ( n ) [ʔuʔtiehɑɑ]
    example, model; proof, evidence; commentary.
  2. ឧទាហរណ៍ ( adv ) [ʔuʔtiehɑɑ]
    for example


Prohok Solutions @2017 : Learn Khmer | Khmer Calendar