Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបជាតិច្ឆន្ទ

Chuon Nath's Khmer-Khmer Dictionary
  1. ឧបជាតិច្ឆន្ទ ( ន.នាមសព្ទ ) [អ៊ុប៉ៈជាតិច-ឆ័ន]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧបជាតិ + ឆន្ទ) ឆន្ទ​ឬ​កាព្យ​មាន​លំនាំ​សូរ​សព្ទ​បទ​លាយ​គ្នា​ដោយ​ឥន្ទវជីរ​និង​ឧបេន្ទវជីរ គឺ​ត្រង់​បាទ​ទី​១ និង​ទី ៤ ដូច​ឧបេន្ទវជិរច្ឆន្ទ​ត្រង់​បាទ​ទី ២ និង​ទី ៣ ដូច​ឥន្ទវជិរច្ឆន្ទ ។ ជា​ឈ្មោះ​ឆន្ទ​ឬ​គាថា​មួយ​យ៉ាង សម្រាប់​ប្រើ​ខាង​ភាសា​សំស្រ្កឹត​និង​បាលី​ដោយ​ងាយ​ស្រួល ឬ​ប្រើ​ជា​ភាសា​ខ្មែរ​ក៏​បាន ប៉ុន្តែ​ពិបាក​តែង​ណាស់; បួន​បាទ គឺ​បួន​ឃ្លា​កាព្យ​ជាមួយ​គាថា, ក្នុង​បាទ​មួយ​ៗ មាន ១១ អក្សរ; ត្រង់​បាទ​ទី ១ និង​ទី ៤ : អក្សរ​ទី ១, ២, ៣, ជា ជ-គណៈ  គឺ​គណៈ​ដែល​មាន​អក្សរ​ទី ១ និង​ទី ៣ ជា​លហុ ទី ២ ជា​គរុ, អក្សរ ទី ៧, ៨, ៩ ក៏​ជា ជ-គណៈ  ដែរ (អក្សរ​ទី ១, ៣, ៧, ៩ ជា​លហុ ទី ២, ៨ ជា​គរុ); អក្សរ​ទី ៤, ៥, ៦ ជា ត-គណៈ  គឺ​គណៈ​ដែល​មាន​អក្សរ​ទី ១ និង​ទី ២ ជា​គរុ ទី ៣ ជា​លហុ (គរុ​ដើម គរុ​កណ្តាល លហុ​ចុង); ត្រង់​បាទ​ទី ២ និង​ទី ៣ : អក្សរ​ទី ១, ២, ៣, ជា ត-គណៈ, អក្សរ​ទី ៤, ៥, ៦, ក៏​ជា ត-គណៈ  ដែរ; អក្សរ​ទី ៧, ៨, ៩ ជា ជ-គណៈ; អក្សរ​ទី ១០, ១១ ជា​ គរុ; បាទ​ទី ១ និង​ទី ៤ ដូច​គ្នា, បាទ​ទី ២ និង​ទី ៣ ដូច​គ្នា (ពាក្យ​ប្រាប់​មេ​ឧបជាតិច្ឆន្ទ​នេះ​ថា អនន្តរោទី-រិតលក្ខណាចេ, បាទា វិមិស្សា ឧបជាតិយោ តា, ឯវំ កិលញ្ញាសុបិ មិស្សតាសុ, វទន្តិ ជាតី-ស្វិទមេវ នាមំ ) ។
Headley's Khmer-English Dictionary
  1. ឧបជាតិច្ឆន្ទ ( n ) [ʔuʔpaʔcietəccʰan]
    kind of (esp. Sanskrit) poetry


Prohok Solutions @2017 : Learn Khmer | Khmer Calendar