Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧភយ

Chuon Nath's Khmer-Khmer Dictionary
  1. ឧភយ ( គុ.គុនសព្ទ, សំខ្យា.សំខ្យាសព្ធ ) [អ៊ុភៈ-យៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ទាំង​ពីរ, ទាំង​គូ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើ​ជា ឧភយៈ, ឧភ័យ, ឧភយា, ឧភយោ, ឧភយំ  (--យ័ង) ក៏​បាន, ដូច​កាព្យ​ជា​គំរូ​ថា : ខ្ញុំ​ឃើញ​យាយ​តា ទាំង​ឧភយា បណ្តើរ​គ្នា​ទៅ តា​ដោយ​ឈើ​ច្រត់ យាយ​ទូល​ផ្លែ​ព្នៅ គាត់​ប្រាប់​ថា​ទៅ ធ្វើ​បុណ្យ​ឆ្លង​ថ្នល់ ។ ខ្ញុំ​ឮ​ថា​គាត់ សំដៅ​ទៅ​វត្ត ឥឡូវ​បាន​ដល់-ទៅ​វត្ត​ស្រេច​ហើយ កំពុង​ខ្វាយខ្វល់ ធ្វើ​បុណ្យ​ឆ្លង​ថ្នល់ ដូច​ថា​ហើយ​តើ ។  ឬ​មួយ​បែប​ថា : រាជ​បុត្រា ទាំង​ឧភយា នាំ​គ្នា​ចេញ​ទៅ រក​រៀន​វិជ្ជា នា​ប្រទេស​ក្រៅ ព្រះ​ទ័យ​សំដៅ វិជ្ជា​ពាណិជ្យ ។
    - ឧភយ​ជន ជន​ទាំង​ពីរ​នាក់ ។
    - ឧភយត្ថេនកៈ អ្នក​លួច​ទាំង​ពីរ​បែប គឺ​លប​លួច​កោរ​សក់​កោរ​ពុក​មាត់ ពុក​ចង្កា​ហើយ​ស្លៀក​ដណ្តប់​កាសាវ​ព័ស្រ្ត​ខ្លួន​ឯង​ធ្វើ​ខ្លួន​ជា​សាមណេរ​ផង ថែម​ទាំង​ក្លែង​ធ្វើ​ជា​ភិក្ខុ​ទៀត​ផង, បុគ្គល​បែប​នេះ​ជា​ថេយ្យសំវាសកៈ ហើយ​ពុំ​អាច​បួស​ក្នុង​ព្រះ​ពុទ្ធ​សាសនា​បាន​ឡើយ (ព. វិ. ពុ. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) class=wdark>ថេយ្យសំវាស  និង ថេយ្យសំវាសកៈ ទៀត​ផង) ។
    - ឧភយទ្យុស ថ្ងៃ​ទាំង​ពីរ​អម​ថ្ងៃ​នេះ គឺ​ថ្ងៃ​ម្សិលមិញ​និង​ថ្ងៃ​ស្អែក ។
    - ឧភយ​ពង្ស ឬ
    - --វង្ស វង្ស​ទាំង​ពីរ ។
    - ឧភយ​ពាក្យ ឬ
    - --វាក្យ ពាក្យ​ទាំង​ពីរ គឺ​ពាក្យ​របស់​ជាតិ​ដទៃ​និង​ពាក្យ​របស់​ជាតិ​ខ្លួន : សៀវភៅ​ឧភយ​ពាក្យ (ហៅ ឧភយ​ភាសា ក៏​បាន) ។
    - ឧភយ​ពាក្យ​បរិវត្តន៍ ឬ
    - --វាក្យ​បរិវត្តន៍ (--ក្យៈប៉រ៉ិវ័ត) ការ​ប្រែ​ពី​ភាសា​មួយ​ទៅ​ជា​ឬ​មក​ជា​ភាសា​មួយ (ហៅ​ត្រឹមតែ វាក្យ​បរិវត្តន៍  ក៏​បាន) ។ល។
Headley's Khmer-English Dictionary
  1. ឧភយ ( num ) [ʔuʔpʰeaʔyeaʔ]
    two.
  2. ឧភយ ( adj ) [ʔuʔpʰeaʔyeaʔ]
    to be dual, twofold
  3. ឧភយោរាជ ( n ) [ʔuʔpʰeaʔyouriec]
    king who has abdicated and serves as the advisor to the new king and the vice-regent
  4. ឧភយោរាជ្យ ( n ) [ʔuʔpʰeaʔyouriec]
    function of a king who has abdicated.
  5. ឧភយោរាជ្យ ( adj ) [ʔuʔpʰeaʔyouriec]
    pertaining to a king who has abdicated


Prohok Solutions @2017 : Learn Khmer | Khmer Calendar